INK STUDYCAUSEStudy cause about history of Angkor Borei temple | TAP CHEANG COMLocal people build a road login to the waterfall | Village's office information |
---|---|---|
NATURAL EDUCATION MOVIESWe product a movies to make a education about natural, conservation, forest protect and climate change. |
គម្រោងកម្មសិក្សានិស្សិតសាកលវិទ្យាល័យ
សមាគមកសិ-ទេសចរណ៍-វប្បធម៌ធម្មជាតិ Community of Agro-Eco-Tourism & Charity
Unique Trip Community Apprenticeship proposal
ហៅកាត់ Unique Trip Cambodia
សេចក្តីផ្តើម
នៅកម្ពុជា,ដំណើរវិវត្តការបណ្តុះបណ្តាលថ្នាក់ជំនាញឯកទេស ឧត្តមសិក្សា និង ក្រោយឧត្តមសិក្សាមានការរីកលូតលាស់គួរឲ្យកត់សម្គាល់ក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ។ ទន្ទឹមនឹងនោះកម្មសិក្សារបស់សិស្សនិស្សិតក៏មានកាន់តែច្រើនទៅតាមការតម្រូវកម្មវិធីសិក្សារបស់សាកលវិទ្យាល័យនីមួយៗដែរ។ មានការពិនិត្យជាបឋមថាកម្មសិក្សារបស់និស្សិតសាកលវិទ្យាល័យភាគច្រើនគ្រាន់តែនាំនិស្សិតដើរកម្សាន្តឲ្យជួបទិដ្ឋភាពថ្មីៗប៉ុណ្ណោះ ហេតុផលធំគឺការរៀបចំលក់កញ្ចប់សេវាកម្មទេសចរណ៍ឃុបឃិតគ្នាជាមួយឈ្មួញទេសចរណ៍កេងប្រវ័ញ្ចលើនិស្សិតមិនខ្វល់ពីប្រសិទ្ធុិភាពក្នុងបេសសកកម្មរបស់ខ្លួន ជាហេតុជះឥទ្ធិពលដល់ក្រុមនិស្សិតមួយភាគធំ/ រឺក្រុមការងារដែលផ្តោតលើការស្រាវជ្រាវ-អនុវត្ត នាំឲ្យគេគិតថាវាគ្រាន់តែជាដំណើរកម្សាន្តធម្មតាមួយដែលជាទម្រង់ចំណាយមួយបែបទៀតបានបង្ករការលំបាកដល់ជីវភាពនិស្សិតក្រីក្របន្ថែមលើបន្ទុកចំណាយបង់ថ្លៃសាលា និង ជីវភាពប្រចាំថ្ងៃ។ បញ្ហាទាំងនេះបានអូសបន្លាយប៉ះពាល់ទៅដល់គុណភាពនៃការបណ្តុះបណ្តាល និង ការស្រាវជ្រាវថ្នាក់ឧត្តសិក្សា។
ចំណុចផ្តោតការប្រឹងប្រែងបំផុតប្រចាំឆ្នាំ២០១៦របស់ Unique Trip
Our operation striving for Excellence in focused 2016
About Unique Trip
អង្គភាពមិនមែនប្រាក់ចំណេញ រៀបចំនិង បង្កើតបណ្តាញសហគមន៍ទេសចរណ៍នៅទូទាំងប្រទេស
Non-Benefit Org, The biggest network of Community Eco-Tourism & Charity in Cambodia
ធ្វើឲ្យមានការទទួលស្គាល់ពីក្រសួងពាក់ព័ន្ធមានអាជ្ញាប័ណ្ណពេញលេញពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាធ្វើប្រតិបត្តិការលើវិស័យទេសចរណ៍បែប សហគមន៍ធម្មជាតិ និង សប្បុរសធម៌។
1
2
3
ធ្វើឲ្យមានការទទួលស្គាល់ពីក្រសួងពាក់ព័ន្ធមានអាជ្ញាប័ណ្ណពេញលេញពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាធ្វើប្រតិបត្តិការលើវិស័យទេសចរណ៍បែបសហគមន៍ធម្មដឹងស្តីពីការគ្រប់គ្រងផលចំណូលពីវិស័យទេសចរណ៍ទៅកាន់សហគមន៍ដែលគ្រប់គ្រងដោយប្រជាជនក្រីក្រម្ចាស់តំបន់ខ្លួនឯងវិញផង។រាល់សកម្មភាពទេសចរណ៍របស់យើងគឺយើងបានប្រឹងប្រែងផ្ទេរចំណូលឲ្យបានច្រើនបំផុតទៅកាន់សហគមន៍មូលដ្ឋានពិសេសតម្លាភាពនៃការចំណាយទៅលើសេវាទេសចរណ៍សហគមន៍ដើម្បីធ្វើឲ្យមានប្រសិទ្ធិភាពក្នុងការចាត់ចែងផលចំណូលពីសេវាទេសចរណ៍ចំពោះកិច្ចអភិវឌ្ឍជាមូលដ្ឋានរបស់សហគមន៍។
ទាក់ទាញឲ្យមានការចូលរួមវិភាគទានចំណេះដឹងជំនាញពីក្រុមនិស្សិតកម្មសិក្សាបរទេស។ ក្រៅពីនេះ យើងជម្រុញឲ្យមានការគាំទ្រពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ លើរាល់សកម្មភាពចងក្រងបណ្តាញសហគមន៍ទេសចរណ៍ដើម្បីពង្រីកសមត្ថភាពមប្រើសេវាកម្មដោយម្ចាស់សហគមន៍ផ្ទាល់ផងនិងក្នុងគោលបំណងផ្ទេរចំណេះដឹងស្តីពីការគ្រប់គ្រងផលចំណូលពីវិស័យទេសចរណ៍ទៅកាន់សហគមន៍ដែលគ្រប់គ្រងដោយប្រជាជនក្រីក្រម្ចាស់តំបន់ខ្លួនឯងវិញផង។
ក្រុមការងារនេះទាក់ទាញឲ្យមានការចូលរួមពីសាស្រ្តាចារ្យ និង និស្សិតមកពីសាកលវិទ្យាល័យនានានៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងប្រមូលផ្តុំធនធានបច្ចេកទេសជួយដល់កិច្ចអភិវឌ្ឍជានិរន្តនិ៍របស់សហគមន៍ជនបទ ពិសេសតំបន់សក្តានុពលទេសចរណ៍ និងគោលដៅកម្មសិក្សារបស់និស្សិតសាកលវិទ្យាល័យ រឺ តំបន់អភិរក្សជីវៈចម្រុះដែលជាគោលដៅរបស់ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្រ្ត។
4
Our mission
ទាក់ទាញការចំណាយផ្ទាល់ទៅកាន់សហគមន៍ទេសចរណ៍ដើម្បីនិរន្តរិ៍ភាពនៃកិច្ចអភិវឌ្ឍមូលដ្ឋាន
Make direct income in to communities for sustainable of fundamental development
នៅតាមតំបន់ទេសចរណ៍សំខាន់ៗមានសុទ្ធតែអ្នកវិន្និយោគដែលមានគំនិតឆ្នៃប្រឌិត និង មានប្រាក់ច្រើនទៅរកស៊ីនៅទីនោះ។ ប្រជាជនសហគមន៍ដែលជាម្ចាស់តំបន់ម្ចាស់ព្រៃព្រឹក្សា ម្ចាស់សមុទ្រ ដំរី ចំការទេសភាព ទឹកជ្រោះ ពួកគាត់បែរជាមិនមានឱកាសទទួលបានកម្រៃពីសេវាកម្មទាំងនោះដោយសារតែកង្វះលទ្ធភាពវិន្និយោគ និង ជំនាញក្នុងការទាញយកភោគផលពីវិស័យនោះ។ មានការសង្កេតជាមូលដ្ឋានបានរកឃើញថាភ្ញៀវទេសចរណ៍ខ្មែរភាគច្រើនចូលចិត្តភាពស៊ីវីល័យដោយប្រើសេវាកម្មថ្នាក់ខ្ពស់នៅតាមតំបន់ទេសចរណ៍ទាំងនោះតាមរយៈការបង់ប្រាក់ទិញកញ្ចប់សេវាកម្មទេសចរណ៍ពីក្រុមហ៊ុនទេសចរណ៍ដែលទទួលរៀបចំដំណើរកម្សាន្តនៅតាមតំបន់នីមួយៗនោះ ប៉ុន្តែបន្ទាប់មកអ្នក រកស៊ីទាំងនោះបានប្រើប្រាស់ធនធានមូលដ្ឋានរបស់សហគមន៍ដើម្បីបំពេញសេវាកម្មជូនអតិថិជនរបស់ខ្លួនដោយឲ្យថ្លៃឈ្នួលបន្តិចបន្តួចប៉ុណ្ណោះទៅអ្នកដែលពាក់ព័ន្ធក្នុងសហ-គមន៍ដូចជាអ្នកនាំផ្លូវភ្នំ(ភាគច្រើនជាម្ចាស់តំបន់ដែលស្គាល់ផ្លូវច្បាស់) អ្នករបាំជនជាតិដើម (ភាគច្រើនជាអ្នករក្សាប្រពៃណីទំនៀមទំលាប់) រឺ ម្ចាស់ចំការដែលមានទេសភាពល្អធ្វើយ៉ាងណាឲ្យភ្ញៀវរបស់ខ្លួនបានចូលទស្សនាដោយចំណាយប្រាក់តិច។ ថែមលើសពីនេះទៀតក្រុមកម្មសិក្សាភាគច្រើនក៏មិនបានយកចិត្តទុកដាក់ក្នុងការប្រើប្រាស់សេវាកម្មប្រជាជនសហគមន៍ទាំងនោះដែរ។ តាមបទពិសោធន៍កន្លងមកក្រុមកម្មសិក្សាពីសាកលវិទ្យាល័យនានាបានទិញកញ្ចប់សេវាកម្មទេសចរណ៍ពីក្រុមហ៊ុនទេសចរណ៍ដែលមានទីតាំងធំទូលាយ មាន Resort មានភោជនីយដ្ឋាន មានផ្ទះសំណាក់ទំនើប មានប្រព័ន្ធការពារសុវត្ថិភាពល្អប្រសើរដែលអាចទទួលភ្ញៀវបានចាប់ពី300នាក់ទៅ1000នាក់ជាដើម។ ការចំណាយធនធានដ៏ច្រើនបែបនេះ មិនបានចូលរួមវិភាគទានបន្តិចបន្ទួចទាល់តែសោះដល់ប្រជាជនសហគមន៍មូលដ្ឋាន ប៉ុន្តែបានបន្ថែមភាពមានបានដល់អ្នកវិន្និយោគដែលបង្កើតឲ្យមានអតុល្យភាពនៃកិច្ចអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះក្រុមកម្មសិក្សាមួយចំនួនថែមទាំងមិនបានបន្សល់ទុកស្នាដៃអនុស្សាវរីយ៍អ្វីជាមួយសហគមន៍ ដូចជាការចូលរួមសាងសង់បន្ទប់ទឹកអណាម័យ សាលារៀន បណ្ណាល័យ ផ្ទះអង្គុយលំហែ ដាំដើមឈើ ក្នុងភូមិជនជាតិដើមភាគតិច សម្អាតបរិស្ថាន ជាដើម,..។
លើសពីនេះទៀត ក៏មានក្រុមជាច្រើនបានយករូបភាពចែកអំណោយក្នុងកម្មវិធីដំណើរកម្សាន្តរបស់ខ្លួនដើម្បីទាក់ទាញការលក់កញ្ចប់សេវាកម្មទេសចរណ៍យកប្រាក់ចំណេញ ដោយមិនមានបេសកកម្ម រឺ ការចុះបញ្ជីរត្រឹមត្រូវ ដោយធ្វើការគ្រាន់តែឈរលើរូបភាពបន្លំភ្នែកក៏មានដែរ ពួកគាត់មិនចាំបាច់គិតពីនិរន្តរិ៍ភាពក្នុងកិច្ចអភិវឌ្ឃសហគមន៍អ្វីទេ៕
Our Promised
ផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានសម្រាប់ការជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ និង ប្រទេសជាតិ
Re-habit to support local service to make better livelihood of communities
Priority Focused “Community Develop”
ដោយសង្កត់ធ្ងន់លើតួរនាទីសំខាន់របស់ការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា(សាកលវិទ្យាល័យ) មានសំខាន់ៗ៖
១/ ផ្តល់ចំណេះដឹង-ជំនាញ
២/ អប់រំឥរិយាបថ-សីលធម៌
៣/ ជួយដល់សង្គម-សកម្មភាពសប្បុរសធម៌( អនុវត្តផ្ទាល់-កិច្ចការស្រាវជ្រាវ កម្មសិក្សា)។
គម្រោងនេះនឹងផ្តោតការចូលរួមពីសំណាក់សិស្ស-និស្សិតជាកូនអ្នកភូមិក្រីក្រមកពីគ្រប់មឈ្ឈដ្ឋានដែលកំពុងបន្តការសិក្សានៅសាកលវិទ្យានានាក្នុងទីក្រុងភ្នំពេញក្នុងបេសកកម្មកម្មសិក្សារបស់ខ្លួនដូចតទៅ៖
ផ្តោតគោលដៅកម្មសិក្សាទៅកាន់សហគមន៍ទេសចរណ៍។
ទិញកញ្ចប់សេវាកម្មទេសចរណ៍ទាំងស្រុងពីសហគមន៍ទេសចរណ៍។
កាត់ប្រាក់ពីកញ្ចប់ថវិការសេវាកម្មទេសចរណ៍20%សម្រាប់ទ្ររទ្រង់ការងារអភិវឌ្ឍសហគមន៍។
បង្កើតកម្មវិធីអភិវឌ្ឍ-អភិរក្ស-ស្រាវជ្រាវក្នុងមូលដ្ឋានសហគមន៍ដោយអនុវត្តជាក់ស្តែងក្រោមការដឹកនាំពីសាស្រ្តាចារ្យជំនាញ។
រៀបចំរបាយការណ៍ការងារ វាយតម្លៃសកម្មភាព-លទ្ធផល-បញ្ហា ដើម្បីតាមដានអនុវត្តនៅកម្មសិក្សាលើកក្រោយ។
កម្មសិក្សារបស់និស្សិតក្នុងទ្រង់ទ្រាយធំជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រាក់ចំណូលរបស់សហគមន៍។ ការផ្តោតគោលដៅកម្មសិក្សាទៅកាន់សហគមន៍ទេសចរណ៍ គឺជាលើកទឹកចិត្តយ៉ាងសំខាន់ដល់ប្រជាជនសហគមន៍ឲ្យពួកគាត់បន្តការខិតខំប្រឹងប្រែងកែលម្អលើសេវាកម្មទេសចរណ៍របស់ពួកគាត់។ ការទិញកញ្ចប់សេវាកម្មទេសចរណ៍ទាំងស្រុងពីសហគមន៍ទេសចរណ៍បានបង្កើតប្រាក់ចំណូលផ្ទាល់ទៅកាន់ពួកគាត់ធ្វើឲ្យពួកគាត់កាន់តែមានលទ្ធភាពប្រសើរឡើងក្នុងការស្រូបទាញយកភ្ញៀវទេសចរណ៍បន្ថែមទៀត។ ឧទាហរណ៍ថានិស្សិតកម្មសិក្សា៥០០នាក់គឺអាចជួយទិញនំ៥០០,បាយ៥០០ចាន/ក្នុងមួយពេល, សម្លរ៥០០ចាន/ក្នុងមួយពេល ,ផ្ទះសំណាក់សហគមន៍១០០ផ្ទះ/ក្នុងមួយយប់ និង សេវាផ្សេងៗទៀតយ៉ាងច្រើនសរុបប្រាក់ចំណូលប្រហែលជិត១ម៉ឺនដុល្លា ក្នុងកម្មសិក្សារយៈពេល២យប់៣ថ្ងៃនោះ។ ក្រៅពីនេះឆ្លៀតពេលទំនេរពួកគាត់អាចចូលរួមជួយដាំដើមឈើលម្អរសួន ជួយកសាងផ្ទះសហគមន៍ បង្គន់អណាម័យ បណ្ណាល័យ ជួយបង្រៀនកុមារជនបទ និង ធ្វើកិច្ចការជាច្រើនទៀតក្នុងសហគមន៍ដែលផ្តល់ប្រយោជន៍យ៉ាងសំខាន់ក្នុងការជួយដល់សហគមន៍ទាំងនោះ។ ពីមុនមកប្រាក់ទាំងនេះបានហូរចូលទៅក្នុងដៃអ្នកវិន្និយោគ ហើយថ្នាក់ដឹកនាំកម្មសិក្សាក៏មិនបានខ្វល់ខ្វាយពីបញ្ហានេះដែរ។
ដើម្បីឲ្យកម្មសិក្សារបស់សិស្ស-និស្សិតទទួលបានលទ្ធផលជាវិជ្ជមាន Unique Trip នឹងរៀបចំគ្រប់គ្រងក្រុមកម្មសិក្សាការីឲ្យស្ថិតនៅលើគោលដៅប្រធានបទជាក់ស្តែងដែលបានពិភាក្សាគ្នាជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ។ ក្រុមការងារនេះនឹងមានសាស្រ្តាចារ្យជំនាញដឹកនាំគ្រប់គ្រងកែលម្អរតាមដានវាយតម្លៃគ្រប់សកម្មភាពទាំងអស់ដើម្បីរៀបចំរបាយការស្រាវជ្រាវ និង អនុវត្តជាក់ស្តែង។ សកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ទេសចរណ៍ត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីកម្មសិក្សាដែរ។ នៅក្នុងចំណោមកម្មវិធីសំខាន់បីនៃកម្មសិក្សា៖ ទី១ទស្សនារចនាសម្ព័ន្ធចាស់ដែលមានស្រាប់រឺនៅជុំវិញតំបន់ទេសចរណ៍វិន្និយោគដោយអ្នកមានប្រាក់ដើម្បីបង្កើតគំនិតរួចធ្វើរបាយការណ៍។ ទី២សម្រាកពិសារភោជនាហារពិភាក្សា និង ចែកក្រុមសាងសង់ (អនុវត្តផ្ទាល់)។ ទី៣បូកសរុបលទ្ធផលការងារ និង ដំកល់សំណូមពរសម្រាប់ក្រុមកម្មសិក្សាក្រោយៗ បំពេញបន្ថែមចំណុចដែលមិនទាន់អាចអនុវត្តទៅបាន។
ការគ្រប់គ្រងចាត់ចែងលើដំណើរដំបូងក្នុងសហគមន៍នីមួយៗ៖
-
កញ្ចប់ថវិការ 20% បានពីការដំកល់ទឹកប្រាក់ថ្លៃសេវាកម្មទេសចរណ៍ ដែលសហគមន៍ក្នុងបណ្តាញនីមួយៗយល់ព្រមរក្សាទុកសម្រាប់កែលម្អរ និង តម្រូវការសាងសង់នានាក្នុងសហគមន៍។
-
60%ទៀតជាតម្លៃកញ្ចប់ទេសចរណ៍សហគមន៍ រឺ ម្ចាស់ដី/ម្ចាស់ផ្ទះសំណាក់សហគមន៍ ដែលមានចំណាប់អារម្មណ៍ចូលរួមសាងសង់រចនាសម្ព័ន្ធទេសចរណ៍សហគមន៍របស់ខ្លួន,
-
20%ទៀតបានពីការប្រឹងប្រែងរកប្រភពមូលនិធិពីភ្ញៀវទេសចរណ៍ក្រុមក្រោយៗដែលមានចិត្តសប្បុរសចង់ចូលរួមបន្សល់ស្នាដៃសម្រាប់សហគមន៍។
ការបង្កើតកម្មវិធីអភិវឌ្ឍ-អភិរក្ស-ស្រាវជ្រាវក្នុងមូលដ្ឋានសហគមន៍ដោយអនុវត្តជាក់ស្តែងក្រោមការដឹកនាំពីសាស្រ្តាចារ្យជំនាញអាចឲ្យយើងកសាងបានស្នាដៃជាច្រើនដូចជាការិយាល័យពត៌មានទេសចរណ៍សហគមន៍ ផ្ទះសំណាក់សហគមន៍ សួនច្បារ កន្លែងកំហែកម្សាន្ត បណ្ណាល័យ ផ្ទះបាយ កន្លែងបណ្តុះបណ្តាលជំនាញផ្សេងៗ។ នៅចុងបញ្ចប់ក្រុមការងារអាចបិទស្លាកឈ្មោះក្រុមសាងសង់ ឈ្មោះសាកលវិទ្យាល័យ រឺ ឈ្មោះសប្បុរសជននៅលើស្នាដៃរបស់ខ្លួនដើម្បីពង្រីកកេរ្តិ៍ឈ្មោះស្ថានប័ន និង កិត្តិនាមបុគ្គលក្នុងភារកិច្ចស្ថាបនាជាតិមាតុភូមិ។
ខាងក្រោមដូចតទៅនេះ ជាគម្រោងលម្អិតដែលត្រូវការចាំបាច់ក្នុងការបង្កើតសហគមន៍ទេសចរណ៍៖
Specific structure Eco-Tourism Community Building
Construction
Garden, Park and forest protect arrears for bird conservation
2nd Priority Focused “University help and promotion”
គម្រោងនេះយើងខ្ញុំដើរតួរជាអ្នកផ្សព្វផ្សាយទីផ្សារ-ពង្រីកកេរ្តិ៍ឈ្មោះជូនសាកលវិទ្យាល័យដោយទទូចស្នើរសុំការចូលរួមពីគ្រប់សាកលវិទ្យាល័យទាំងអស់ដែលមានគោលដៅចុះកម្មសិក្សានៅតាមមូលដ្ឋានជនបទជុំវិញប្រទេសកម្ពុជា ក្រុមការងារនឹងផ្តល់ជូនទៅកាន់សាកលវិទ្យាល័យទាំងឡាយណាដែលបានព្រមព្រៀងទិញកញ្ចប់សេវាកម្មទេសចរណ៍សហគមន៍យើងខ្ញុំដូចតទៅ៖
បង្កើតភាពងាយស្រួលលើការគ្រប់គ្រងក្រុមការងារកម្មសិក្សាដោយទទួលខុសត្រូវទាំងស្រុងលើការរៀបចំចាត់ចែងលើដំណើរការកម្មសិក្សាទាំងមូលជួសមុខឲ្យសាកលវិទ្យាដែលជាម្ចាស់កញ្ចប់ថវិការ។
1
2
រៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្មកម្រឹតខ្ពស់មួយជូនសាកលវិទ្យាល័យដើម្បីពង្រីកកេរ្តិ៍ឈ្មោះ និង ផ្សព្វផ្សាយទាក់ទាញនិស្សិតនៅក្នុងខេត្តដែលជាគោលដៅកម្មសិក្សានោះឲ្យដាក់ពាក្យចូលសិក្សាថ្នាក់ឆ្នាំសិក្សា និង ជំនាញថ្មីៗទៀត។
3
មានការចូលរួមថ្លែងសុន្ទរកថាស្វាគមន៍និង គាំទ្រដោយអាជ្ញាធរគ្រប់ជាន់ថ្នាក់រហូតដល់ថ្នាក់មន្ទីរពាក់ព័ន្ធ និងអភិបាលខេត្តជាដើម។
Our Activities focused in 2015 and 2016
រៀបចំបង្កើត-សហការណ៍សហគមន៍ទេសចរណ៍នៅទូទាំងប្រទេសដើម្បីលើកកំពស់ប្រសិទ្ធិភាពសេវាកម្មទេស ចរណ៍ និង គ្រប់គ្រងដោយអ្នកភូមិម្ចាស់ស្រុក
Community Organize & re-Organize to provide community Eco-Tourism and Charity
Why and what importance of community Eco-Tourism Service using?
សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ គឺជាទម្រង់នៃការរៀបចំគ្រប់គ្រងចាត់ចែងលើចំណូលចំណាយពីវិស័យទេសចរណ៍នៅតាមតំបន់ទេសចរណ៍នីមួយៗដោយម្ចាស់ស្រុកផ្ទាល់។ ទោះជាប្រជាជនសហគមន៍រងការវាយប្រហារយ៉ាងខ្លាំងដោយអ្នកវិន្និយោគលើវិស័យនេះក្តីការរៀបចំឲ្យពួកគាត់អាចទាញយកផលចំណូលពីវិស័យនេះបានគឺទាមទារឲ្យមានការចូលរួមពីប្រជាជនសហគមន៍ខ្លួនឯងផ្ទាល់មានការគាំទ្រជំនួយបច្ចេកទេសពីអង្គការមិនមែនរដ្ឋាភិបាល និងការងាកមកនិយមប្រើ(ជួយគាំទ្រ)សេវាទេសចរណ៍សហគមន៍ដោយភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ។ ក្រៅពីនេះកម្មសិក្សារបស់និស្សិតសាកលវិទ្យាល័យមានសក្តានុពលខ្លាំងជាងគេក្នុងចំណោមប្រភពចំណូលពីភ្ញៀវទេសចរណ៍ផ្សេងទៀតដោយសារតែនិស្សិតដែលចុះកម្មសិក្សាមានចំនួនច្រើនរយនាក់ហើយក្រៅពីនេះរបាយការណ៍ស្រាវជ្រាវនិងការអនុវត្តជាក់ស្តែងលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សហគមន៍រឹតតែជួយជម្រុញនិងផ្តល់ជាគម្រូល្អដល់ប្រជាជនម្ចាស់សហគមន៍ដែលមានកម្រឹតយល់ដឹងទាបទាមទារឲ្យមានការដឹកនាំជាចាំបាច់ផលចំណូលដែលបានពីការលក់កញ្ចប់សេវាកម្មទេសចរណ៍និងជួយដល់ការរីកលូតលាស់កម្រឹតជីវភាពប្រជាជនសហគមន៍ ជាពិសេសជះឥទ្ធិពលដល់ការអភិរក្សធនធានជីវៈចម្រុះនិងបរិស្ថានឱកាសក្នុងការទាញយកផលចំណូលបានកាន់តែច្រើនពីវិស័យទេសចរណ៍សហគមន៍ដោយប្រជាជនសហគមន៍ជម្រុញឲ្យមាននិរន្តរិ៍ភាពនៃការអភិវឌ្ឍជាមូលដ្ឋានសម្រាប់ជនក្រីក្រជម្រុញលើកទឹកចិត្តពួកគាត់ឲ្យក្លាយជាប្រជាជនសកម្មសម្រាប់ប្រទេសជាតិ។
ការគាំទ្ររបស់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ,សិស្ស-និស្សិតកម្មសិក្សាចំពោះសេវាកម្មទេសចរណ៍សហគមន៍មិនត្រឹមតែផ្តល់ឲ្យលោកអ្នកនូវការកម្សាន្តពិតប្រាកដមួយនិងភាពរីករាយជាមួយបទពិសោធន៍ថ្មីបានជួបប្រាស្រ័យទាក់ទងជាមួយប្រជាជនការផ្លាស់ប្តូរវប្បធម៌រស់នៅ ទេសភាពស្រស់បំព្រងបរិយាកាសបរិសុទ្ធប៉ុណ្ណោះទេ តែលោកអ្នកបានក្លាយជាផ្នែកដ៏សំខាន់ក្នុងការចូលរួមវិភាគទានដល់កិច្ចអភិវឌ្ឍជានិរន្តរិ៍សម្រាប់ប្រទេសជាតិលើជីវភាពពលរដ្ឋ ការអភិរក្សជីវៈចម្រុះ និង ការការពារបរិស្ថាន។
Our Link
ដៃគូអង្គការក្រៅរដ្ឋាភិបាលរបស់យើង ធ្វើការងារលើជំនាញអភិរក្សសត្វព្រៃ ព្រៃឈើ ធនធានធម្មជាតិ បរិយាកាស ធ្វើយ៉ាងណាធានា និរន្តរិ៍ភាពបរិស្ថាននិងជីវិតរស់នៅរបស់ប្រជាជនមូលដ្ឋានដែលជាម្ចាស់សហគមន៍ដូច្នេះការចូលរួមគាំទ្រជាមួយយើងខ្ញុំតាមរយៈការប្រើប្រាស់សេវាទេសចរណ៍សហគមន៍មានឥទ្ធិពលយ៉ាងខ្លាំងជម្រុញកិច្ចអភិវឌ្ឍជាមូលដ្ឋានសម្រាប់ប្រទេសជាតិ។
ចំពោះនិស្សិតកម្មសិក្សានឹងទទួលបានចំណេះដឹងយ៉ាងពិតប្រាកដពីគម្រោងស្រាវជ្រាវរបស់ខ្លួនដោយហេតុថាដៃគូសហការរបស់យើងធ្វើការងារ មានជំនាញច្បាស់លាស់ និង បទពិសោធន៍យ៉ាងយូរលើគម្រោងអភិវឌ្ឍសហគមន៍ អភិរក្សបរិស្ថាន និង ជីវៈចម្រុះ កិច្ចការពារធនធានធម្មជាតិ បម្រែបម្រួលបរិយាកាសជាដើម។ ពត៌មានបន្ថែមអំពីដៃគូ សូមឆែក៖
Forest Protect area Cambodia map
-
Community Network
នៅទូទាំងប្រទេសកម្ពុជា ពិសេសតំបន់ភ្នំ តំបន់ខ្ពង់រាប តំបន់សមុទ្រ តំបន់ចម្រុះសមុទ្រ-ខ្ពង់រាប តំបន់ទំនាប ជុំវិញប្រទេស ពោពេញដោយសក្តានុពលទេសចរណ៍ក្រោមការគាំទ្ររផ្នែកបច្ចេកទេសពីអង្គការក្រៅរដ្ឋាភិបាលនានាកន្លងមកមានតំបន់ខ្លះបានបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិដែលគ្រប់គ្រងដោយប្រជាពលរដ្ឋមូលដ្ឋាន ប៉ុន្តែក៏នៅមានតំបន់ភាគច្រើនប្រជាពលរដ្ឋម្ចាស់តំបន់មិនទាន់មានលទ្ធភាពចងក្រងជាសហគមន៍ទេសចរណ៍ដែលអាចគ្រប់គ្រងដោយខ្លួនឯងបាននៅឡើយ។ ដោយមើលឃើញពីសក្តានុពលវិស័យទេសចរណ៍ធម្មជាតិ (The Community of Agro-Eco-Tourism) និង ចូលរួមបង្កើតនិរន្តរិ៍ភាពសេដ្ឋកិច្ចអភិវឌ្ឍមូលដ្ឋានសមាគមទេសចរណ៍ Unique Trip Association ផ្តោតការប្រឹងប្រែងជាមួយដៃគូដទៃទៀតគាំទ្រដល់ការបង្កើតសហគមន៍ទេសចរណ៍នៅតាមតំបន់ដែលមិនទាន់បង្កើតនិងជួយកែលម្អបន្ថែម ទាក់ទាញការចំណាយដោយផ្ទាល់ទៅលើតំបន់ដែលមានសហគមន៍ទេសចរណ៍ស្រាប់ឲ្យកាន់តែល្អប្រសើរឡើង។ពត៌មានបន្ថែមអំពីបណ្តាញសហគមន៍ទេសចរណ៍ទូទាំងប្រទេស សូមឆែក៖
Conclusion and Expected
អភិវឌ្ឍសម្រាប់ទាំងអស់គ្នា, ទាំងអស់គ្នាចូលរួមដើម្បីអភិវឌ្ឍ Development for All, All for Development
គម្រោងកម្មសិក្សារបស់និស្សិតទៅកាន់សហគមន៍ទេសចរណ៍នេះ ជាគម្រោងដ៏មានសក្តានុពលមួយ ដោយហេតុថាតាមការសង្កេតជាមូលដ្ឋានកម្មវិធីកម្មសិក្សាមានតែបួនសំខាន់ៗប៉ុណ្ណោះគឺ៖ ទី១កម្មសិក្សាតំបន់ប្រាសាទបូរាណ, ទី២តំបន់ភ្នំព្រៃធម្មជាតិទឹកជ្រោះជនជាតិដើម, ទី៣តំបន់ឧស្សាហកម្មរោងចក្រផលិតកម្ម និង ទី៤ តំបន់កសិកម្ម-កសិដ្ឋាន។ តំបន់ទាំងបួននេះមានបីទៅហើយជាតំបន់ស្ថិតក្រោមការគ្រប់គ្រងដោយប្រជាជនសហគមន៍ ជាពិសេសស្ថិតក្នុងបណ្តាញសហគមន៍ទេសចរណ៍ធម្មជាតិរបស់ Unique Trip
នៅពេលដែលក្រុមកម្មសិក្សាយល់ព្រមប្រើប្រាស់សេវាកម្មទេសចរណ៍សហគមន៍ គឺពួកគេបានចូលរួមចំណែកអភិវឌ្ឍសង្គម តាមរយៈការចំណាយផ្ទាល់ទៅលើប្រជាជនសហគមន៍ ការស្រាវជ្រាវ និង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍។ ក្រៅពីនេះផលជាវិជ្ជមានដែលកើតចេញពីសកម្មភាពនេះគឺបានជម្រុញឲ្យមានកិច្ចអភិរក្សលើធនធានធម្មជាតិ ជីវៈចម្រុះ បម្រែបម្រួលបរិយាកាស និង ទាក់ទាញការចូលរួមពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសបន្ថែមទៀតមិនតែប៉ុណ្ណោះបានជួយផ្សព្វផ្សាយកេរ្តិ៍ឈ្មោះស្ថាប័នម្ចាស់កញ្ចប់ថវិការអំពីកិច្ចខិតខំប្រឹងប្រែងសម្រាប់ការអភិវឌ្ឍជានិរន្តិ៍ និងតុល្យភាព(កាត់បន្ថយគម្លាតជីវភាពរវាងអ្នកមាន-អ្នកទីក្រុង និង អ្នកក្រ-អ្នកជនបទ)តាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រឹងរឹតតែបង្កើតភាពស្និទ្ធិស្នាល សាមគ្គីភាព ក្នុងនាមជាតិសាសន៍តែមួយ៕