ផ្ទះស្នាក់សហគមន៍គឺជាបេះដូងនៃសហគមន៍ទេសចរណ៍បែបធម្មជាតិ។ ប្រជាជនសហគមន៍ពិតជាត្រូវការជំនួយពីអ្នកគ្រប់គ្នាក្នុងការកសាងផ្ទះណាក់សហគមន៍របស់ពួកគាត់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានកាន់តែច្រើនថែមទៀត។ តាមរយៈថវិកាដែលលោកអ្នកចូលរួមជួយពួកគាត់ក្តីឬទិញសេវាកម្មកញ្ចប់ទេសចរណ៍សហគមន៍ក្តីសុទ្ធតែបានចូលផ្ទាល់ទៅក្នុងកញ្ចប់ថវិកាដែលបង្កើនលទ្ធភាពពួកគាត់ក្នុងការបន្ថែមទិញសម្ភារៈលើសអ្វីៗដែលពួកគាត់អាចរកបានក្នុងស្រុក។
គាំទ្រ និងជួយសាងសង់ផ្ទះសំណាក់សហគមន៍
នៅក្នុងកម្មវិធីដំណើរកម្សាន្តរបស់យើង អាចដាក់បញ្ចូលការបណ្តុះកូនឈើ ការដាំដើមឈើ និងការរៀបចំថ្នាលព្រៃការពារថ្មីៗទៀត។ សហគមន៍ទេសចរណ៍ ធម្មជាតិ ត្រូវការការពារ ការដាំបន្ថែម និងការរៀបចំឲ្យមានសោភណភាព ហើយសត្វបក្សាបក្សីក៏សប្បាយចិត្ត ដែលមានជម្រកល្អ។ ពួកគេអាចច្រៀងលេងលើដើមឈើដែលយើងបានដាំ បំពេរអារម្មណ៍ភ្ញៀវទេសចរណ៍។ នៅសហគមន៍ទេសចរណ៍ត្រពាំងសង្កែខេត្តកំពត លោកអ្នកអាចដាំកោងកាង ហើយនៅកោះទ្រង់ខេត្តក្រចេះ សហគមន៍ដំរីមណ្ឌលគីរី រតនគីរី ជាដើម យើងអាចដាំដើមឈើមានតម្លៃដូចជា៖ បេង នាងនួន ឈើទាល ហើយអាចបិទឈ្មោះរបស់យើងនៅលើដើមឈើទាំងនោះបាន។5ឆ្នាំរឺ 10ឆ្នាំក្រោយមក អ្នកអាចទៅមើលដើមឈើរបស់អ្នក..
ដាំដើមឈើ-ស្តារបរិស្ថាន និង ថែរក្សាធនធានធម្មជាតិ អភិរក្សដំរី
នៅពេលដែលពួកយើងរៀបចំកញ្ចប់ដំណើរកម្សាន្តទៅកាន់រមណីដ្ឋានសហគមន៍ណាមួយ សូមកុំភ្លេចយកទៅជាមួយនូវសៀវភៅចាស់ៗដែលអ្នកលែងអាន,សម្លៀកបំពាក់ដែលអ្នកលែងប្រើ,កុំព្យូទ័រឬសម្ភារៈសិក្សាដទៃទៀតដែលវាសម្បូរបែបងាយរកបាននៅទីក្រុងប៉ុន្តែនៅជនបទគឺអត់មានទេ។ វាជារបស់ដ៏មានតម្លៃសម្រាប់កុមារនៅជនបទ។ សូមកុំទុកវាចោលព្រោះវត្ថុទាំងអស់នេះមិនទាន់អស់តម្លៃរបស់វានៅឡើយទេ។ នៅថ្ងៃណាមួយដែលអ្នកចម្រើនវ័យសំណាស់ទៅ ប្រសិនបើសុខៗស្រាប់តែមាននរណាម្នាក់ធ្វើការដូរខួបកំណើត ឬ ពិធីភ្ញាក់ផ្អើលអ្វីមួយជូនអ្នកដោយអ្នកមិនទាំងបានស្គាល់គាត់ផងហើយអ្នកសួរ
បណ្ណាល័យបឋម-ជួយដល់កុមារជនបទ
គាត់ថា "តើលោកជានរណា?" បុរសម្នាក់នោះស្រាប់តែលើកសៀវភៅចាស់មួយក្បាលមកប្រាប់អ្នកថា៖ គឺក្មេងម្នាក់ដែលលោកអ៊ុំបានឲ្យសៀវភៅនេះមកខ្ញុំកាលពី១០ឆ្នាំមុន។ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? វាអាចញ៉ាំងដំណើរកម្សាន្តរបស់អ្នកឲ្យកាន់តែរីករាយប្រកបដោយគុណតម្លៃ។ ដំណើរកម្សាន្តធម្មតាអាចឲ្យអ្នកហត់នឿយពេលត្រឡប់មកផ្ទះវិញប៉ុន្តែដំណើរកម្សាន្តបែបនេះអាចឲ្យអ្នកញញឹមរហូតធ្មេចភ្នែកគេងលក់ ហើយសុបិន្តល្អទៀតគឺការចែករម្លែកនេះហើយដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្កប់ស្កល់...
គម្រោងបណ្ណាល័យចល័តនេះមិនមែនជាគម្រោងថ្មីឡើយនៅកម្ពុជា ប៉ុន្តែទោះជាមានបណ្ណាល័យខ្លះៗពីមុនមកក្តីក៏បច្ចុប្បន្នគម្រោងមួយចំនួនត្រូវបានផ្អាកដំណើរការ ហើយមួយចំនួនទៀតត្រូវបានបោះបង់ចោលព្រោះតែបញ្ហាថវិការនិងការចូលរួមនៅមានកម្រឹត។ ដូច្នេះបណ្ណាល័យចល័តនៅតែជាតម្រូវការ ចាំបាច់ខ្លាំងសម្រាប់ជម្រុញអំណានពិសេសកុមារជនបទ, អ្នកនៅតំបន់ដាច់ស្រយាល។ ពាក្យថាបណ្ណាល័យចល័តនៅពេលនេះមិនត្រឹមតែផ្តោតលើយាន្តមានកង់ដែលអាចចល័តបានប៉ុណ្ណោះទេប៉ុន្តែយើងចង់ឲ្យមានបណ្ណាល័យនៅតាមព្រៃ តាមភូមិជនជាតិភាគតិចផងដែរគឺវាចល័តពាសពេញផ្ទៃប្រទេស..
បណ្ណាល័យចល័ត
សម្រាមនៅតាមដំបន់ទេសចរណ៍ ជាពិសេសដែនកោះភាគនិរតី(តំបន់សមុទ្រ) នៃកម្ពុជា គឺជាបញ្ហា ចោទមួយ មិនត្រឹមតែខូចសោភណ្ឌភាពតំបន់កម្សាន្តប៉ុណ្ណោះទេ វាជះផលប៉ះពាល់ដល់បរិស្ថាន ពិសេស ទឹកសមុទ្រ និងឆ្នេរដ៏ស្រស់ស្អាតរបស់យើង។ ផលលំបាកសំខាន់៣ពាក់ព័ន្ធនឹងសម្រាមនៅដែនកោះនៃតំបន់ទេសភាពកម្សាន្ត ដែលជាចំណុចផ្តោតនាំទៅដល់ការចាប់ផ្តើមគម្រោងគឺ៖ នៅលើកោះមិនទាន់មានរោងចក្រកែឆ្នៃសម្រាម, ពិបាកក្នុងការប្រមូលឡើងមកលើគោក និង នៅឆ្ងាយពីការសម្អាតរបស់ក្រុមអ្នកស្ម័គ្គចិត្ត។ ដូច្នេះការកែឆ្នៃសម្រាមឲ្យទៅជាសាលារៀនវាមិនត្រឹមជាដំណោះស្រាយមួយទេ ថែមទាំងបង្កើនការទាក់ទាញ...
សាលាសម្រាមនៅតាមដែនកោះនៃសមុទ្រកម្ពុជា
ការកែឆ្នៃឧបករសម្ភារៈប្រើប្រាស់ពីវត្ថុដែលមិនប៉ះពាល់បរិស្ថាន ដូចជាចង្កឹះឬស្សី ចានស្លឹកឈូក កែវ ត្រឡោកដូង ប្រអប់លម្អរត្បាញពីស្មៅ រឺ រុក្ខជាតិ សាឡុង តុកៅអីត្បាញពីកំផ្លោក ប្រដាប់ដុសខ្លួនពី សាញននោងទុំ,..មិនត្រឹមតែជាសម្ភារៈចាំបាច់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ វាមិនប៉ះពាល់បរិស្ថាន ងាយរលាយបាត់ក្នុងបរិស្ថាន វាថែមទាំងជាវត្ថុតាំងលម្អរដ៏គួរឲ្យចាប់អារម្មណ៍ក្នុងសេវាទេស ចរណ៍សហគមន៍ផងដែរ។ ការគៀរគរឲ្យយុវជនចូលរួមផលិត ឆ្នៃប្រឌិត ប្រើប្រាស់ សម្ភារៈទាំងអស់នេះ នឹងជួយបង្កើតការងារ ទីផ្សារ ប្រាក់ចំណូលដល់យុវនិស្សិតពិសេសឆ្នាំទី១នៃសាកលវិទ្យាដែលមិនទាន់ មានការងារធ្វើ។ គម្រោងនេះនឹងផ្តល់ជូនមណ្ឌលស្នាក់នៅ កន្លែងផលិតកែឆ្នៃ និង ផ្សព្វផ្សាយលក់...
កម្មវិធីយុវជននៃការកែឆ្នៃផលិតផលកើតឡើងវិញដែលមិនប៉ះពាល់បរិស្ថាន
ជីវិតរស់នៅតាមបែបព្រះពុទ្ធសាសនាជាជីវិតស្ងប់សុខ។ ព្រះពុទ្ធបានបង្រៀនពួកយើងឲ្យបានយល់ដឹងអំពីការកសាងជីវិតប្រកបដោយសុភមង្គល និងនិរន្តរិ៍ភាពនៃការអភិវឌ្ឍន៍។ ក្រៅពីការសិក្សាជំនាញផ្សេងៗនៅមហាវិទ្យាល័យ គុណភាពជីវិតអាស្រ័យយ៉ាងខ្លាំងលើគុណធម៌និងចរិយាធម៌។ ការចេះចែករំលែកទៅកាន់អ្នកក្រីក្រគ្មានទីពឹង ឬ បុគ្គលដែលគួរជ្រះថ្លា ការចូលរួមគឺជាវប្បធម៌ជួយគ្នានៅក្នុងសង្គមខ្មែរ។ វាបានបង្កើតឲ្យមានមេត្តាចិត្ត ហើយជម្រុញឲ្យអ្នកស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃយ៉ាងជ្រាលជ្រៅ។ ក្រៅពីដំណើរកម្សាន្តផ្លូវកាយ ដំណើរកម្សាន្តផ្លូវចិត្តនៅកន្លែងស្ងប់ស្ងាត់ដូចជា៖ ល្អាងភ្នំ គុហារ ទឹកជ្រោះ ចំការដំណាំ ដែលមានធម្មជាតិ និងខ្យល់បរិសុទ្ធ បានបង្កើនគុណភាពជីវិតលោកអ្នកកាន់តែប្រសើរឡើង។
សកម្មភាពសប្បុរសធម៌តាមបែបពុទ្ធសាសនា
ការរៀបចំសិក្ខាសាលានៅតាមសាកលវិទ្យាល័យធំៗក្នុងរាជធានីភ្នំពេញ, តាមមជ្ឈមណ្ឌលពាណិជ្ជកម្ម សាលពិពរណ៌ រឺ តាមអង្គការ-សង្គមស៊ីវិល អាចអនុញ្ញតិឲ្យយុវជនជួបជុំគ្នាពិភាក្សាប្តូរយោបល់អំពីការសិក្សា ការកសាងជីវិត ការរកការងារធ្វើ ការធ្វើជំនួញ និង ការជួយដល់សង្គមរបស់ពួកគេ។ ទីនោះជាកន្លែងប្រមូលផ្តុំអ្នកមានសមត្ថភាព បទពិសោធន៍ និង ធនធានសម្ភារៈ-បច្ចេកទេសដែលអាចឲ្យកម្មវិធីងាយស្រួលក្នុងការផ្សព្វផ្សាយពីតម្រូវការនានារបស់សហគមន៍ក្រីក្ររនៅជនបទ។ តាមការពិតការជួយសង្គមមិនចាំបាច់លោកអ្នកមានលុយកាក់សម្បូរហូរហៀរទើបអាចចូលរួមបាននោះទេ។ ការចែករម្លែក និង ការចូលរួមគ្នាជាកម្លាំងសាមគ្គីមានភាពចាំបាច់ណាស់ក្នុងកិច្ចអភិវឌ្ឍសង្គម...