INK STUDYCAUSEStudy cause about history of Angkor Borei temple | TAP CHEANG COMLocal people build a road login to the waterfall | Village's office information |
---|---|---|
NATURAL EDUCATION MOVIESWe product a movies to make a education about natural, conservation, forest protect and climate change. |
Projects of Community Development and networking
សមាគមកសិ-ទេសចរណ៍-វប្បធម៌-ធម្មជាតិ Unique Trip Cambodia
The Community of Agro-Eco-Tourism
Project of Community Agro-Eco-Tourism Development and Networking
សក្តានុពលនៃតំបន់ទេសចរណ៍សហគមន៍ធម្មជាតិ
នៅជុំវិញប្រទេសកម្ពុជា តំបន់ទេសភាពធម្មជាតិមាន ព្រៃភ្នំ ទឹកជ្រោះ ចំការដំណាំ សត្វព្រៃ សមុទ្រ បឹងបួរ ឆ្នេរខ្សាច់ ទំនៀមទម្លាប់ប្រពៃណី របៀបរស់នៅ វប្បធម៌ ប្រាសាទបុរាណ ជំនឿប្លែកៗ សុទ្ធសឹងតែរបស់គួរឲ្យចង់សិក្សាឈ្វេងយល់ និង ដើរកម្សាន្ត។ ការស្នាក់នៅមួយយប់ក្នុងភូមិអ្នកស្រុក ការសាកល្បងភ្លក្សរសជាតិម្ហូបអាហារ បន្លែធម្មជាតិរបស់អ្នកភូមិ អាចញ៉ាំងឲ្យអារម្មណ៍របស់យើងទទួលបានរសជាតិនៃជីវិតដ៏ស្រស់បំព្រងមួយបែបទៀត។
ធនធានធម្មជាតិដ៏អស្ចារ្យទាំងនោះអាចញ៉ាំងឲ្យមានសក្តានុពលទេសចរណ៍ធម្មជាតិនៅតាមតំបន់ភូមិស្រុកនីមួយៗនៃនិគមជនបទ ឬ ជ្រលងអាថ៌កំបាំងព្រៃភ្នំ សម្លេងធម្មជាតិ គួរឲ្យចង់ទស្សនា។ ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសកម្ពុជាបានទទួលវត្តមានភ្ញៀវជាតិ-អន្តរជាតិជាច្រើនលាននាក់មកទស្សនា។
បញ្ហាប្រឈម
មានការកត់សម្គាល់អំពីបញ្ហាប្រឈមមួយចំនួនដែលរារាំងដល់ដំណើរការទេសចរណ៍ធម្មជាតិ ពិសេសសម្រាប់ប្រជាជនសហគមន៍ដែលមាន កម្រឹតចំណេះដឹងទាប រស់នៅដោយផ្អែកលើអនុផលពីធម្មជាតិ។ កង្វះប្រភពថវិកា ប្រព័ន្ធផ្សព្វផ្សាយ ចំណេះដឹងផ្នែកសេវាកម្មទេសចរណ៍ ជាមូលហេតុចម្បងដែលអ្នកវិនិយោគពីខាងក្រៅ មានឱកាសដណ្តើមយកទីផ្សារសេវាកម្មទេសចរណ៍ពីពលរដ្ឋក្នុងតំបន់។ ដើម្បីជួយដល់ប្រជាជនសហគមន៍ គឺមានតែការចងភ្ជាប់បណ្តាញសហគមន៍ទេសចរណ៍នៅទូទាំងប្រទេស ដើម្បីបង្កើនប្រសិទ្ធិភាពសេវាកម្មទេសចរណ៍ និងការប្រមូលផ្តុំធនធានបច្ចេកទេស ធនធានមនុស្សក្នុងការកសាងរចនាសម្ព័ន្ធទ្រទ្រង់ដំណើរការងារបង្កើតសហគមន៍ទេសចរណ៍ថ្មីៗទៀត នៅគ្រប់តំបន់ដែលមានសក្តានុពលដើម្បីទាក់ទាញការគាំទ្រពីភ្ញៀវជាតិ-អន្តរជាតិឲ្យងាកមកប្រើប្រាស់កញ្ចប់សេវាកម្មទេសចរណ៍បែបធម្មជាតិផងដែរ។
ដំណោះស្រាយ
-
ជម្រុញការកសាងសហគមន៍គម្រូ
-
ពង្រីកការកសាងសហគមន៍ទេសចរណ៍ថ្មី
-
បណ្តុះបណ្តាលប្រជាសហគមន៍តាមរយៈកម្មវិធី Exchange Program ពីសហគមន៍មួយទៅសហគមន៍មួយទៀត។
-
តភ្ជាប់បណ្តាញសហគមន៍ទេសចរណ៍ដែលមានស្រាប់។
-
ដាក់កម្មវិធីនិរន្តរ្តិ៍ភាពអភិវឌ្ឍសហគមន៍និងស្តង់ដារសេវាកម្ម។
ជម្រុញការកសាងផ្ទះគម្រូសហគមន៍ទៅកាន់កម្រិតផ្កាយ (Star Level Homestay) និងការចុះបញ្ជីពាណិជ្ជកម្មមានភាពចាំបាច់ណាស់សម្រាប់ជួយដល់ម្ចាស់ផ្ទះសហគមន៍ក្នុងការរក្សានិរ្តនិ៍ភាពនៃប្រាក់ចំណូលនិងការប្រកួតប្រជែងទាក់ទាញការចំណាយរបស់ភ្ញៀវ។ កិច្ចការសំខាន់ៗដែលត្រូវធ្វើឲ្យបានរួមមាន៖
-
ស្នើរសុំកិច្ចសហការពីក្រសួងពាក់ព័ន្ធ ដើម្បីគាំទ្រគម្រោងអភិវឌ្ឍ Green Home
-
ជម្រុញការកសាងផ្ទះគម្រូ Green Home ឲ្យទៅជាកម្រិតផ្កាយផ្ទះសំណាក់សហគមន៍។
-
ស្នើរសុំការវាយតម្លៃពិន្ទុកម្រិតផ្កាយ Green Home ពីក្រសួងជំនាញ
-
ជម្រុញការចុះបញ្ជីពាណិជ្ជកម្មជូនម្ចាស់ផ្ទះ Green Home
-
ពង្រីកបណ្តាញ Green Home ទៅទូទាំងប្រទេស។
Green Mission
១.ជម្រុញការកសាងសហគមន៍ទេសចរណ៍គម្រូនិងការចុះបញ្ជីពាណិជ្ជកម្មជូនម្ចាស់ផ្ទះសហគមន៍ Green Home
១.ជម្រុញការកសាងសហគមន៍ទេសចរណ៍ថ្មី
On going Plan
Exchange Program
២.បណ្តុះបណ្តាលប្រជាសហគមន៍អំពីការកសាងសហគមន៍ទេសចរណ៍តាមរយៈ Exchange Program
ការធ្វើទស្សនៈកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍វាងសហគមន៍ និងសហគមន៍មានសារៈសំខាន់មិនអាចខ្វះបានក្នុងកិច្ចជម្រុញឲ្យមានការប្រឹងប្រែងកាន់តែខ្លាំងឡើងក្នុងបណ្តាញសហគមន៍ទេសចរណ៍និងទាក់ទាញឲ្យមានការចូលរួមកាន់តែច្រើនពីអ្នកផ្សេងទៀតក្នុងការពង្រីកបណ្តាញផ្ទះសំណាក់សហគមន៍និងគុណភាពសេវាកម្មកាន់តែប្រសើរឡើង។
តាមរយៈនេះពួកគាត់អាចសិក្សាពីបទពិសោធន៍គ្នាទៅវិញទៅមក អាចជួយគ្នាទៅវិញទៅមក ពិសេសក្នុងការបោះភ្ញៀវទេសចរណ៍ពីសហគមន៍មួយទៅសហគមន៍មួយទៀតដើម្បីឲ្យពួកគាត់ទទួលផលចំណូលកាន់តែច្រើនពីវិស័យទេសចរណ៍សហគមន៍។
គម្រោងបន្ទាប់(កសាងសហគមន៍ថ្មី)
Next plan
ការតភ្ជាប់បណ្តាញសហគមន៍ទេសចរណ៍ដែលមានស្រាប់
Networking