top of page

The Community of Agro-Eco-Tourism Star Level Homestay (AETSLH Project)

  គម្រោងអភិវឌ្ឍផ្ទះបៃតងឲ្យទៅដល់កម្រឹតផ្កាយសហគមន៍ គឺជាគម្រោងថ្មីដំបូងបំផុតនៅកម្ពុជា។ គម្រោងនេះអភិវឌ្ឍបន្តពីគម្រោងផ្ទះបៃតងដែលមានវត្តមាននៅ សហគមន៍ផ្ទះបៃតង សង្កាត់សៀមរាប ក្រុងសៀមរាប។ ផ្ទះបៃតងបានកើតឡើងតាំងពីឆ្នាំ2013 ក្រោមការផ្តួចផ្តើមដោយលោក វ៉ន សំបូរ ប្រជាជនរស់នៅ ភូមិ ពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប និង ក្រោមការដឹកនាំសម្របសម្រួលដោយលោក គ្រួច លី ស្ថាបនិកអង្គកា​រមិនមែន​រដ្ឋាភិ​បាលមួយឈ្មោះថា ICC។ ផ្ទះបៃតងបានបើកបម្រើសេវាទេសចរណ៍សហគមន៍យ៉ាងរលូន ហើយមានការគាំទ្រពីភ្ញៀវជាតិ-អន្តរជាតិគួរឲ្យកក់សម្គាល់។

    ការជម្រុញឲ្យគម្រោង Star Level Homstay បានជោគជ័យលើផ្ទះបៃតង ជាជំហ៊ានមួយទៀតដែលជួយឲ្យម្ចាស់ផ្ទះសហគមន៍កាន់តែមានសក្តានុពលក្នុងការ ទាក់ទាញភ្ញៀវទេសចរណ៍មកស្នាក់នៅ និង ដើរកម្សាន្ត។ យើងចង់ឲ្យទីនេះក្លាយជាគម្រូអភិវឌ្ឍសម្រាប់សហគមន៍ដទៃផ្សេងទៀតនៅទូទាំងប្រទេស។

ហេតុអ្វីយើងជ្រើសរើសផ្ទះបៃតង?

សៀមរាប-អង្គរ ជាគោលដៅទេសចរណ៍លំដាប់លេខ១ នៅកម្ពុជា

ដែលភ្ញៀវជាតិ-អន្តរជាតិ និង មនុស្សគ្រប់រូបប្រាថ្នាចង់ទៅទស្សនា។ ប្រាសាទងអង្គរ គឺជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

ផ្ទះបៃតង មានទីតាំងនៅមិនឆ្ងាយប៉ុន្មានទេពីទីក្រុងអង្គរ។ បើលោក អ្នកធ្វើដំណើរដោយប្រើម៉ូតូ រឺ រថយន្តផ្ទាល់ខ្លួន រឺ តាមម៉ូតូកង់បី នោះ​យើងចំណាយពេលតែ15នាទីប៉ុណ្ណោះពីចំណតឡានក្រុង។

នៅផ្ទះបៃតង មានវាលស្រែពីខាងក្រោយភូមិយ៉ាងធំ មានភ្នំមួយ មានបឹងឈូក មានដើមត្នោតធម្មជាតិ ថ្ងៃលិចគងភ្នំ។ ក្រៅពីនេះ មាននៅមានតំបន់ទស្សនាសត្វស្លាប និង សត្វព្រៃផ្សេងៗ,..

ផ្ទះបៃតងមានបទពិសោធន៍យ៉ាងល្អលើការបម្រើសេវាកម្មទេស ចរណ៍ជូនភ្ញៀវជាតិ-អន្តរជាតិ។ យើងបានត្រៀុមលក្ខណៈសម្បត្តិរួច​រាល់ដើម្បីបម្រើសេវាជូនលោកអ្នក។

ម្ចាស់ផ្ទះបៃតងជាប្រជាជនសកម្ម មានការតាំងចិត្តខ្ពស់ក្នុងការអភិវឌ្ឍជីវភាពដោយ​សុច្ច​រិត។ ជាបុគ្គលស្រឡាញ់ធម្មជាតិ ស្រាវជ្រាវសត្វស្លាប ហើយអាចចូលរួម​ជាផ្នែក១ នៃគម្រូសម្រាប់ការអភិវឌ្ឍសហគមន៍ដទៃទូទាំងប្រទេសបាន។

ការផ្តោតលើសហគមន៍ទេសចរណ៍ បានជួយយ៉ាងច្រើនដល់កិច្ច អភិវឌ្ឍសង្គម។ តាមរយៈការទិញកញ្ចប់សេវាកម្មដោយផ្ទាល់ពីប្រ ជាជនសហគមន៍គឺលោកអ្នកបានជួយដល់ជីវភាពពួកគាត់ឲ្យកាន់ តែប្រសើរឡើង និង ទប់ស្កាត់គ្រោះថ្នាក់បណ្តាលមកពីការធ្វើ ចំណាក ស្រុក។

យើងមានជំនឿដូចលោកអ្នកដែរថា នៅពេលហត់នឿយនឹងការងារ ខ្លាំង លោកអ្នកតែងគិតដល់ការសម្រាកលម្ហែដ៏ល្អមួយ។ ពិសេស ជាងគេ លោកពុក អ្នកម៉ែ ដែលមានវ័យចំណាស់បន្ទាប់ពីចូលនិវត្ត គឺត្រូវការជីវិតសុខស្ងប់មួយ។ ការសម្រាកនៅក្នុងផ្ទះសហគមន៍ ដែលមានរុក្ខជាតិលំអពណ៌បៃតង មានបរិយាកាសល្អខ្យល់បរិ សុទ្ធ។ ពេលល្ងាចលោកអ្នកអាចគយគន់ថ្ងៃលិចគងភ្នំ ពេលព្រឹក ញ៉ាំកាហ្វេធម្មជាតិ មើលថ្ងៃរះ ជឹះកង់កាត់ភូមិ ទស្សនាវាលស្រែ សួនដំណាំ តាមបឹងឈូក សរសៀរជើងភ្នំ គយគន់ទិដ្ឋា​ភាព​ពេលរាត្រីនៃទីក្រុងអង្គរទាំងមូល បើមានពេលក៏អាចដើរទស្សនា​សត្វស្លាបដ៏គួរឲ្យអាណិតស្រឡាញ់នៅតាមវាលស្រែ ចំការដំណាំ តាមបឹងធម្មជាតិ ជិះទូកលំហែ ញ៉ាំបន្លែបរិសុទ្ធ។ យប់ឡើងនារា​ត្រី ស្ងប់ស្ងាត់គ្មានសម្លេងរំខានឡានម៉ូតូ លោក​អ្នកអាចគេង​ស្ងប់​ស្កល់។  នោះហើយជាអ្វីដែលយើងប្តេជ្ញាផ្តល់ជូន​លោក​អ្នក។

លើសពីនេះ លោកអ្នកក៏អាចទស្សនាប្រាង្គប្រាសាទអង្គរវត្តដ៏​អស្ចារ្យផងដែរ។

 

ហេតុអ្វីបានជាយើងផ្តោតលើគម្រោងផ្ទះបៃតង?

សមាជិករបស់យើងបានប្តេជ្ញាចិត្តធ្វើការងារនេះជាមួយគ្នា

   យើងបានបង្កើតក្រុមការងារមួយដែលមានសមត្ថភាព ជំនាញនិងបទពិសោធន៍គ្រប់គ្រាន់ក្នុងការសម្រេចឲ្យបានកិច្ចការនេះ។ ក្រុមការងាររបស់យើងពិតជា​សប្បាយចិត្តខ្លាំងណាស់ដែលពួកយើងបានធ្វើការជាមួយគ្នា។ ពួកយើងមានចិត្តដូចគ្នា។ នេះជាអ្វីដែលជម្រុញទឹកចិត្តឲ្យមានថាមពលក្នុង​ការដើរទៅ​មុខយ៉ាង​ជឿជាក់។ 

សៀន សារិទ្ធ

អ្នកជំនាញអភិវឌ្ឍសហគមន៍ទេសចរណ៍ និង ជាប្រធាន​បណ្តាញសហគមន៍ទេសចរណ៍ធំជាងគេនៅកម្ពុជា។

អ្នកស្រីដើរតួរជាអ្នកគ្រប់គ្រង បម្រើសេវាកម្មភ្ញៀវនៅផ្ទះបៃតង។អ្នកស្រីមានសណ្តានចិត្តល្អ យកចិត្តទុកដាក់ចំពោះភ្ញៀវ។

វ័ន្ត សំបូរ (ប្តី)

អ្នកជំនាញស្រាវជ្រាវសត្វស្លាប​ អភិរក្សជីវចម្រុះ។លោកមាន

​ចំណូល​ចិត្តយ៉ាងខ្លាំង

លើធម្មជាតិ។

គ្រួច លី

អ្នកជំនាញអភិវឌ្ឍផ្ទះបៃតង សួនបន្លែ សួនផ្កា និង ជាមគ្គុទេសទេស​ចរណ៍។ លោកក៏ជាអ្នកទទួលបន្ទុកផ្នែកគុណ​ភាពសេវាកម្មភ្ញៀវផងដែរ។

អ្នកស្រីពន្លក(ប្រពន្ធ)

We sorry, Web page on developing..Please click on Bottum for more,..
  • YouTube
bottom of page