top of page
To test this feature, visit your live site.
Utrip Documentery
Explore your Trip, Knowelegde, Lanscape Photoghrap, history and Trip adviser.
Daily interest Trip, invironmental Events, Agro-Eco-Community Tourism's development, what Amazing happen in the forest,
Nice Landscape Photoghrape, Fresh distination and Comfortable place's history
Your are the owner of Hotel, Resort, Beingalow, Boutique,.. Join us to get networking
Packing list, tip for long term travel, Adventure travel gear, Small budget to get more travel and how to make money,.
Your are the owner of community's homestay, accommodation..? Join us to reach more clients
Do you wish to fly with us? did you have a specail ticket for your quest? post here,..
New Posts
- Unknown memberAug 01, 2017Landscape and historyវត្តសំពៅប្រាំ ស្ថិតនៅទីខ្ពង់រាប នៅលើភ្នំបូកគោ ក្នុងខេត្តកំពត ដែលសព្វថ្ងៃនេះបានក្លាយជាកន្លែងទេសចរណ៍ សម្រាប់ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងមានទេសភាពស្រស់ស្អាត ហើយអ្នកដំណើរអាចទៅកម្សាន្តទីនោះ តាមផ្លូវជាតិលេខ ៣ ពីភ្នំពេញ ទៅភ្នំបូកគោ មានចម្ងាយ ១៨៩ គីឡូម៉ែត្រ តែបើគិតពីផ្លូវកំពត-បូកគោ មានចំនួន ៣២ គីឡូម៉ែត្រ។ ពីដើមខ្ពង់រាបបូកគោ ជាកន្លែងយកខ្យល់អាកាសសម្រាប់ជនជាតិអ៊ឺរ៉ុប ដែលជាអាណាព្យាបាលស្រុកយើង គឺលោក ហ្វ្រង់ស្វា-បូដ្វាំង ជារេស៊ីដង់សុប៉េរេយើ នៅប្រទេសកម្ពុជា បានចាត់កសាង ហើយសម្ពោធផ្លូវការកាលពីឆ្នាំ១៩២៥ ក្នុងរជ្ជកាល ព្រះបាទស៊ីសុវត្ថិ។ កាលពីសម័យកសាងនោះ ដោយទ្រង់យល់ថា បារាំងរៀបចំធ្វើជាទីសំណាក់អាស្រ័យយកធាតុត្រជាក់សម្រាប់ពួកគេ ដូច្នេះព្រះមហាក្សត្រខ្មែរយើងក៏ព្រះអង្គ ទ្រង់ព្រះតំរិះដល់ព្រះពុទ្ធិសាសនាភ្លាមដែរ គឺព្រះអង្គទ្រង់សាងអារាមមួយ ដែលមានកូនវិហារតូចមួយនឹងចេតិយឡើងមួយ។ សំណង់វត្តនេះតាំងលើដីខ្ពស់ ជាកំពូលភ្នំដ៏មានផែនថ្មធំៗនៅពាសពេញ ចម្លែកជាងគេ គឺផែនថ្ម ជាបន្ទះៗ មានទំហំបណ្តោយ ១០ម៉ែត្រ និងកំពស់ ១០ម៉ែត្រ។ ទ្រង់ទ្រាយផែនថ្មនេះ មានភាពសំប៉ែតខ្ពស់ ទ្រទុងនៅតំរៀបគ្នាជាប្រាំសន្លឹក មានសណ្ឋានដូចជាក្តោងសំពៅត្រដាង។ ឃើញរូបភាពនៃផែនថ្មទាំងប្រាំផែននេះហើយ មានសណ្ឋានដូចសំពៅ៥ កំពុងបើកក្តោង និងការកសាងក៏ត្រូវធ្វើនៅ ជាប់ផែនថ្មនេះទៀត ទើបអ្នកផងទាំងពួងហៅទីនេះតាមសន្មត់ថា “វត្តសំពៅ៕Like
- Unknown memberAug 01, 2017Landscape and history#ប្រាសាទសំបូរព្រៃគុក នាសម័យបុរាណ គឺជារាជធានីខ្មែរបុរាណ នគរភ្នំ។ ពាក្យ «គុក» សំដៅ «ប្រាសាទ ឬទីងងឹត» បានន័យថា ជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ ដើម្បីអប់រំចិត្ដ ព្រោះថាប្រាសាទជាទីកន្លែងសក្ការៈបូជារបស់ព្រះរាជា គឺមិនមែនជាទីកន្លែងសម្រាប់ព្រះអង្គគង់នៅទេ ហើយបច្ចុប្បន្នពាក្យ «គុក» ក៏មានន័យអប់រំចិត្ដដែរ គឺមិនមែនជាទីសម្រាប់សប្បាយនោះទេ។ ដោយក្នុងនោះចំពោះទីតំាង ភូមិសាស្រ្ដប្រាសាទសំបូរព្រៃគុកទៀតសោត បានភ្ជាប់ទៅនឹងទន្លេសាប ដោយមានផ្លូវបុរាណចេញពីកំពែងក្រុង។ ក្នុងបរិវេណនៃទីក្រុងនេះ គឺមានកំពែងព័ទ្ធជុំវិញដោយដីពីរជាន់ ហើយជ្រុងខាងលិចប្រវែងប្រមាណ ២គីទ្បូម៉ែត្រ និងមានរៀបចំប្រព័ន្ធផ្លូវទឹកយ៉ាងសំបូរបែបទៀតផង។ ចំពោះការរស់នៅរបស់ប្រជាជនវិញ មានចំនួនរាប់ម៉ឺនគ្រួសារ និងនៅចំកណ្ដាលក្រុង មានការរៀបចំអាសនៈយ៉ាងធំ សម្រាប់ព្រះរាជាធ្វើសវនការផងដែរ។ ប្រាសាទសំបូរព្រៃគុក បានកសាងទ្បើងដោយព្រះបាទឥសានវរ្ម័នទី១ ក្នុងស.វ.ទី៧ នៃគ.ស. បើតាមសិលាចារិក ជាភាសាសំស្រ្ដឹក និងភាសាខ្មែរ រាជធានីនេះ មានឈ្មោះថា «ឥសានបុរ» ជានាមរបស់ព្រះអង្គផ្ទាល់។ អ្វីដែលសំខាន់នោះ ក្នុងរជ្ជកាលព្រះអង្គ ចំពោះការគ្រប់គ្រង គឺផ្អែកតាមនយោបាយ និងសាសនា ដោយហេតុនេះបានជាក្នុងរាជ្យព្រះអង្គ មានការកសាងប្រាសាទយ៉ាងច្រើន។ ក្នុងនោះចំពោះការកសាងក៏មានច្រើនដំណាក់កាលផងដែរ បានន័យថា ចាប់ពីស.វ.ទី៧ ដល់ស.វ.ទី១១ ជាបន្ដបន្ទាប់មានប្រមាណជា ៨០ប្រាសាទ។ តែក្នុងចំណោមប្រាសាទនេះ គឺភាគច្រើនបានកសាងក្នុងរាជ្យស្ដេច បីអង្គគឺ៖ ទីមួយ៖ ឥសានវរ្ម័នទី១ ទីពីរ៖ ព្រះបាទមហេន្រ្ទវរ្ម័ន និងទីបី៖ ព្រះបាទភវរ្ម័នទី២ ព្រោះតែហេតុនេះបានជាប្រាសាទសំបូរព្រៃគុក ត្រូវបានគេចាត់ថ្នាក់ក្នុងរចនាបថមានដូចជា៖ សំបូរព្រៃគុក ព្រៃក្មេង កំពង់ព្រះ គូលេន និងបាពួន នាស.វ.ទី១១ នេះឯង។ ក្នុងចំណោមប្រាសាទទំាងនេះផងដែរ ចំពោះចំណុចពិសេសផ្នែករចនាបថនោះ គឺក្បាច់ផ្កាឈូក ឬត្របកឈូកជាក្បាច់លម្អ មានអត្ថន័យសំខាន់ណាស់ក្នុងជំនឿខ្មែរ រហូតមកដល់ថ្ងៃនេះគឺ «តំណាងឲ្យភាពស្អាតស្អំ និងបរិសុទ្ធ»។ ស្ថិតក្នុងដំណាក់កាលប្រវត្ដិក្រោយមក ប្រាសាទសំបូរព្រៃគុក នៅឆ្នាំ១៩១១ ត្រូវបានជនជាតិបារំាងលោក ហង់រី ប៉ាតម៉ង់ទីចេ (Henri Parmentier) ជាតំណាងសាលាបារំាងចុងបូព៌ា (EFEO) លោកបានធ្វើការសិក្សាលម្អិត និងបានបែងចែកប្រាសាទសំបូរព្រៃគុកនេះ ជាបីក្រុម៖ ១៖ ក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ប្រហែលជាប្រាសាទសាងចាស់ជាងគេស.វ.ទី៧។ ២៖ ក្រុមប្រាសាទខាងត្បូង និងចុងក្រោយ ក្រុមប្រាសាទតោ (ក្រុមកណ្ដាល)។ តមកទៀត ក្នុងសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ ១៩៧០ មក ក្រុមប្រាសាទសំបូរព្រៃគុក ក៏ស្ថិតនៅក្នុងភាពឯកកោ និងមានការគំរាមកំហែងពីធម្មជាតិម្ដងទៀត។ * ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ២០១៧ នេះ ជាថ្ងៃប្រជាជាតិខ្មែរទំាងក្នុង និងក្រៅប្រទេសមានមោទនភាព និងសាទរជាថ្មីម្ដងទៀត បន្ទាប់រំលង (មួយថ្ងៃ) ពីពិធីរំឭកខួប៩ឆ្នាំប្រាសាទព្រះវិហារមកនេះ គឺប្រាសាទសំបូរព្រៃគុក ត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។Like
- Unknown memberAug 01, 2017Landscape and historyសព្វថ្ងៃ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ មានផ្ទៃដីប្រមាណ ៣៥០គីឡូម៉ែត្រក្រឡា ដោយស្ថិតនៅក្នុង ភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ ១១២គ.ម ពីរាជធានីភ្នំពេញ តាមបណ្តាយផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ។ បើយើងចាប់អារម្មណ៍ក្រឡេកទៅក្រោយតែបន្តិចនោះ យើងនឹងដឹងថា មុនទសវត្ស១៩៩០ តំបន់គិរីរម្យទាំងមូលមានផ្ទៃដី ៨១,៧២០ហិកតា។ ដោយសារតែការកាប់បំផ្លាញធនធានធម្មជាតិ ព្រៃឈើកាន់តែរេចរឹលរួមតូចទៅៗ ទើបរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចចុះបញ្ជីរមណីយដ្ឋានគិរីរម្យនេះជា “ឧទ្យានជាតិព្រះសុរាម្រិត” ដោយព្រះរាជក្រឹត្យព្រះបាទនរោត្ដមសីហនុ ចុះថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលមានផ្ទៃដី ៣៥,០០០ហិកតា។ សូមរំលឹកជូនថា ក្នុងសម័យសង្គមរាស្ត្រនិយម ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យនេះ គឺជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញមួយ ដែលសម្បូរទៅដោយជ្រោះ ទឹកធ្លាក់ និងរុក្ខជាតិបៃតងខ្ចី ព្រមទាំងម្រឹគីម្រឹគាស្ទើរតែគ្រប់ប្រភេទ ហើយវាបានប្រែក្លាយជាតំបន់ដ៏ទាក់ទាញ។ កាលនោះតំបន់ទេសចរណ៍ដ៏ល្បីនេះមានឈ្មោះថា “ក្រុងជូឡុង ឬ បុរីជូឡុង”។ ក្រុងទេសចរណ៍ដ៏ប្រណិតជូឡុងកើតឡើងដោយសកម្មជនសម្ដេចចក្រី ញឹក ជូឡុង និងចលនាប្រជាជនជាអ្នករួមវិភាគទាន។ គួរបញ្ជាក់ជូនថា ក្នុងសម័យសង្គមរាស្ត្រនិយម ក្រៅពីរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ រដ្ឋាភិបាលសម័យនោះបានបង្កើតជាក្រុងថ្មីៗមួយចំនួនទៀតដូចជា ក្រុងអង្គរ ក្រុងកែប ក្រុងបូកគោ ក្រុងប៉ៃលិន និងក្រុងជូឡុងប៉ុណ្ណោះ។ បច្ចុប្បន្ន ពលរដ្ឋខ្មែរបានសម្គាល់ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យជា ឧទ្យានជាតិគិរីរម្យ។ ឧទ្យានជាតិនេះ ក៏ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ល្បីមួយក្នុងចំណោមរមណីយដ្ឋាន និងឧទ្យានជាតិដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា។ ព្រោះទីនោះមានទេសភាពស្រស់ស្អាតលម្អដោយរុក្ខជាតិត្រូពិកតូចធំជាច្រើន ពិសេសនោះ គឺសម្បូរទៅដោយព្រៃស្រល់ដែលដុះឯងៗស្ទើរពាសពេញតំបន់នោះ ហើយជាព្រៃស្រល់រក្សាទុកធំជាងគេបំផុតរបស់កម្ពុជា។ ម្យ៉ាងទីនោះក៏សម្បូរព្រៃជាំស្លឹកធំដុះតាមមាត់ជ្រោះ និងព្រៃស្រោងសើម ដែលចម្រុះដោយជីវសាស្រ្តគ្រប់ប្រភេទផងដែរ៕Like
bottom of page