top of page

ផ្ទេរអំណាច ទៅកាន់ប្រជាសហគមន៍គ្រប់គ្រងលើធនធានទេសចរណ៍ធម្មជាតិក្នុងតំបន់ ដើម្បីធ្វើឲ្យមានផលចំណូលល្អ​

ប្រសើរដល់ជីវភាពរបស់ពួកគាត់លើវិស័យទេសចរណ៍។

Empower local communities with use the Eco-Tourism resources to help them  create a direct and sustainable income.

Mission
Vision

The end goal is for Unique Trip Cambodia grow into the largest network ​of Ago-Eco-tourism in Cambodia - in order to help create a better livelihood for as many Cambodians as possible, to live a harmony with nature and continue sustainable  development in communities.

  Unique Trip Cambodia គឺជាបណ្តាញក្រុម អ្នកទេសចរសហគមន៍-វប្បធម៌-ដំណាំធម្មជាតិ ធំជាងគេនៅកម្ពុជា ក្នុងបេសកកម្មធ្វើឲ្យ​កាន់តែ​ប្រសើរនៃជីវភាពប្រជាសហគមន៍ ការរស់ចុះសម្រុងជាមួយធម្មជាតិ ហើយនាំទៅដល់និរន្តរភាពនៃកិច្ចអភិ​វឌ្ឍសម្រាប់សហគមន៍ទាំងនោះវិញ។

Our Challenge​ (Khmer Below)

 

UNIQUE TRIP was founded under the NGO law of the Kingdom of Cambodia.We are Non- Benefit Organization and have no donor. We make the own process with policy "self-financing". package tour providing to the world and promote for booking to Community Eco-Tourism will make 73.70% of cost directly to the local.

         A big challenge of our process is the some of young generation of Cambodia and Some Cambodian people are most like on civilization style, On the travel, their like a top level of hotel, restaurant, and foods from Europe. When we talking about community service, They imagine to the lowest and poor service. All most of them focused on food and Hotel, Not focus on Quality of trip and project development.      

 

 

      ពួកយើងជាអង្គការមិនមែនរដ្ឋាភិបាល មិនរកប្រាក់ចំណេញ ហើយពួកយើងមិនមានម្ចាស់ជំនួយទេ។ ពួកយើងកសាងដំណើរការរបស់ខ្លួន ដោយខ្លួនឯងផ្ទាល់។ ប្រភពថវិកាបានពីការលក់សេវាកម្មទេសចរណ៍ ត្រូវបានប្រកាសពីតម្លាភាព​នៃការ​ចំណាយ ហើយយើងបានដាក់បញ្ចូលខ្ទង់ ចំណាយបុគ្គលិក និងគាំទ្រប្រតិបត្តិការ២៦.៣០% ទៅក្នុងតម្លៃនៃកញ្ចប់​ទេស​ចរណ៍ដែល​ត្រូវ​លក់ជូនភ្ញៀវ។ ក្រៅពីនេះថ្លៃកញ្ចប់សេវាកម្មទេសចរណ៍​ទាំងអស់៧៣.៧០%ត្រូវបានផ្ទេរដោយផ្ទាល់ទៅកាន់ប្រជាជន​សហគម​ន៍​​ដែល​ជាម្ចាស់ផ្ទះសំណាក់ ចុងភៅ និង ម្ចាស់សេវាកម្មទេស​ចរណ៍នានា​នៅ​តាម​សហគមន៍។

         ធ្វើការជាមួយភ្ញៀវទេសចរណ៍កម្ពុជា យើងជួបការលំបាកច្រើនជាងជាមួយភ្ញៀវទេសចរណ៍មកពីអ៊ឺរ៉ុប ដោយមូលហេតុថា​ភ្ញៀវទេសចរណ៍កម្ពុជាជាម្ចាស់ស្រុកបានស្គាល់ទឹកដីខ្លួនឯងច្រើន ហើយមានទម្លាប់ចាយប្រាក់ខ្លួនឯង មិនចូលចិត្តទិញកញ្ចប់សេវា​កម្មទេសចរណ៍ឡើយ ប៉ុន្តែផ្ទុយមកវិញ​ប្រសិនបើពួកគាត់ទិញកញ្ចប់សេវាកម្មទេសចរណ៍ ពួកគាត់ហ៊ានចំណាយតិច តែផ្តោតសំខាន់តែលើការហូបចុកចំណីអាហារថ្លៃៗ ការស្នាក់នៅ សណ្ឋាគារបែបស៊ីវិល័យជាដើម និង ផ្តោតលើការបម្រើទាំងស្រុង (អតិថិជនជាស្តេច)។

       ការចំណាយបែបសហគមន៍ធ្វើឲ្យពួកគាត់មានអារម្មណ៍ថា អន់ មិនទាន់សម័យ ឬ ថ្នាក់ទាប។ ប៉ុន្តែគោលនយោបាយរបស់យើងចង់ផ្ទេរការ ចំណាយទៅកាន់សហគមន៍។ ពួកយើងចង់ផ្តល់គុណភាពនៃដំណើរកម្សាន្តតាមបែបធម្មជាតិ ដែល​អាចជួយថែរក្សា-អភិរក្សធនធានធម្មជាតិ ដើម្បីធានានិរន្តិ៍ភាពនៃការអភិវឌ្ឍន៍ជីវភាពប្រជាជនក្នុងតំបន់។

          ប៉ុន្តែទោះជាយ៉ាងណាយើងបានប្តេជ្ញាធ្វើឲ្យអស់លទ្ធភាពតាមគ្រប់មធ្យោបាយ ដើម្បីធ្វើឲ្យមានបម្លាស់ប្រែក្នុងការយល់ឃើញ និង ការឲ្យតម្លៃ ទៅលើការរស់នៅ និង ដើរកម្សាន្តតាមបែបធម្មជាតិ និង កិច្ចការសង្គម។

      

OUR PROMISE

* Re-habit Cambodian people to support Agro-Eco-Tourism service

* To make responsible trip to build sustainable of Community development in Cambodia.

* Improved local life by Agro-Eco-Tourism sector by networking of community, build new and exchange program to each communities to update quality of Eco-tour service.

  • YouTube
bottom of page