សហគមន៍ដំរីពូតាំង មណ្ឌលគិរី
PUTaing Elephant Community Mondulkiri
សហគមន៍ដំរីភូមិពូតាំង (PuTaing Elephant Com) ស្ថិតក្នុងភូមិពូតាំង ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរីនៅជាប់ដែនជម្រកសត្វព្រៃកែវសីម៉ា។ មានចម្ងាយប្រហែល20គីឡូម៉ែត្រពីទីក្រុងសែនមនោរម្យ ភាគ ខាងលិចនៃរង្វង់មូលខ្ទីង។ថ្វីត្បិតតែភូមិនេះស្ថិតនៅមិនឆ្ងាយប៉ុន្មនាពីទីរួមក្រុងសែនមនោរម្យ ប៉ុន្តែនេះ ជាភូមិដ៏ចំណាស់មួយស្ថិតនៅកណ្តាលវាលទំនាបអមដោយខ្នងភ្នំ និង ជ្រលងធំៗ ដែលអាចឲ្យយើងឈរពីលើកំពូលភ្នំមើលទិដ្ឋភាពទាំងមូលនៃព្រៃសហគមន៍ និងថ្ងៃហៀបលិចជះរស្មីពណ៌មាសផ្លេកៗ។ ដោយធ្វើដំណើរតាមម៉ូតូឆ្លងកាត់ផ្លូវឡើងចុះៗជម្រាលភ្នំដូចអន្ទង់អាំងប្រហែល30នាទីពីទីរួមខេត្ត ភ្ញៀវ នឹងទៅដល់ភូមិពូតាំងដែលនៅមានផ្ទះរបៀបប្រពៃណីជនជាតិដើមភាគតិច និង មួយចំនួនទៀតជាផ្ទះ ទ្រម៉ាក់ដំរី។ ភូមិនោះហាក់ដូចជាមានទីតាំងនៅខ្ពស់ជាងទីរួមក្រុងសែនមនោរម្យដែលជាហេតុធ្វើឲ្យ យើងអាចមើលឃើញទិដ្ឋភាពទីរួមខេត្តមណ្ឌលគីរីទាំងមូលនាពេលយប់។ ពន្លឺអំពូលអគ្គីសនីទាំងនោះ ហាក់បីដូចពន្លឺផ្កាយលើ វេហាអមដោយខ្យល់ត្រជាក់ល្ហឹម អាចពង្វក់អារម្មណ៍លោកអ្នកឲ្យភ្លេចខ្លួន ម្តង ម្កាលស្មានថាខ្លួនកំពុងនៅលើឋានសួគ៌ាដូច្នោះដែរ។
Location:
TangLang
Community Structure (Indigenous people):
ម្ហាច់ ហុង (Mhach HONg)
Indigenous people guide speak English
" Community chief "
យ៉ាស់ ម៉េង (Yass MENG)
Indigenous people forest road guide
" Homestay "
សៀង ផលិត (Sieng Palith)
Indigenous people forest road guide
" Mahout "
ភិក ណាត (Phich Nath)
Indigenous people security
" Community Guard "
ញ៉ល ឋាត (Njorl thath)
Indigenous people forest protect
" Forest Guard "
PUTaing Elephant comm project:
Ways you can joint
ប្អូនៗសិស្ស-និស្សិតកំពុងរៀបគម្រោងកម្មសិក្សាទៅមណ្ឌលគីរី មែនទេ? ប្អូនៗមួយចំនួនមានស្រុកកំណើតនៅមណ្ឌលគីរីមែនទេ? សូមចូលរួម ដើម្បីជួយស្រុកកំណើតអ្នក,.. Cambodian Student graduate and Europe volunteer who are do a research or apprenticeship can be joint us bellow to get real activities for one week or more by volunteer program at the Indigenous village for Jungle Trip,Help to Elephant stress free from haul wood and unchained or help to build homstay, Village office information, Environmental Education please joint us: