គម្រោងកសាងផ្ទះស្នាក់គម្រូទី១កំពុងដំណើរការ
សម្ភារៈបម្រុងសាងសង់ផ្ទះស្នាក់
គម្រូផ្ទះស្នាក់ទាំងប្រាំប្រភេទរបស់ខ្មែរនិងឈ្មោះប្រចាំតំបន់
សហគមន៍ទេសចរណ៍អង្គរបូរី ខេត្តតាកែវ
អង្គរបូរី បច្ចុប្បន្នជាស្រុកមួយក្នុងចំណោមស្រុកទាំងដប់របស់ខេត្តតាកែវ ស្ថិតនៅភាគ ខាងត្បូងរាជធានីភ្នំពេញ ចំងាយប្រមាណ 90គីឡូម៉ែត្រ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ លេខ៣។ អង្គរបូរី ពីមុនគឺជាទីកន្លែងកំណើតនគរខ្មែរដំបូងបំផុតរបស់ជនជាតិខ្មែរ។ នៅទីនោះអតីតព្រះមហាក្សត្រីយានីខ្មែរព្រះនាង«លីវយី»ជាស្តេចគ្រប់គ្រងនគរ និងបង្កើត ប្រពៃណីរៀបការជាប់ឈ្មោះក្នុងប្រវត្តិសាស្រ្តថា៖ «នាងនាគ» គឺជាបុត្រីស្តេចនាគដែល កាលនោះតាមព្រេងនិទានថា នគរបូរី ព័ទ្ធជុំវិញដោយសមុទ្រមហាសាល ហើយបើមាន បុរសណាចង់ចូលទៅកាន់នគរបូរី ទាល់តែតោងស្បៃនាងនាគទើបអាចចូលបាន។ បើតាម រឿងព្រេងដដែលថែមទាំងបញ្ជាក់ថា ព្រះពុទ្ធជាម្ចាស់ក៏ធ្លាប់ទ្រង់យាងមកកាន់កោះគោក ធ្លកនេះដែរ ហើយព្រះអង្គបានទតឃើញសត្វត្រកួត និងដើមត្នោត ដែលក្រោយមកវា ឲ្យ បានក្លាយជាអត្តសញ្ញាណវប្បធម៌ដ៏ចំណាស់បំផុតរបស់ខ្មែរ។
អង្គរបូរីបច្ចុប្បន្ន នៅតែជាគោលដៅរបស់ភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ជាពិសេស និស្សិតខ្មែរគ្រប់សាកលវិទ្យាល័យ គ្រប់មុខជំនាញពុំមាននរណាម្នាក់មិនធ្លាប់ទៅ ឬ គ្មាន ក្នុងកម្មវិធីកម្មសិក្សាប្រចាំឆ្នាំរបស់ខ្លួនថានឹងទៅកាន់ទីនោះឡើយ។ ដោយហេតុថាទីនោះ ជាទឹកដីមាតាបិតាដំបូងបំផុតរបស់យើង ហើយក៏ជាទឹកដីមាសដែលគេជីកត្រង់ណាក៏ជួប មាសប្រាក់មហាសាល និងកំណប់បុរាណដែរ។
សក្តានុពល
នៅតាមបណ្តោយផ្លូវទៅកាន់អង្គរបូរី មានតំបន់ទេសចរណ៍ជាច្រើន ដែលភ្ញៀវទេសចរណ៍អាចចូលទស្សនាបាន។ ចំណែកឯនៅអង្គរបូរីតែម្តង ក៏ជាតំបន់ ទេសចរណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជាផងដែរ។ នៅទីនោះមានប្រាសាទបុរាណ មានភ្នំ មានស្រះបុរាណ ទួលរាជវាំងបុរាណ ប្រវត្តិសាស្រ្ត ដើមធ្លកសត្វត្រកួត ដែលតាមការដំណាលតៗគ្នាថា ជាដើមកំណើតនៃនគរគោកធ្លកនេះឯង។ នៅលើខ្នងភ្នំបូរី មានវត្តចាស់មួយមានស្នាមគល់ធ្លកពីបុរាណ (បច្ចុប្បន្នប្រហែលនៅ សល់ស្នាកស្នាមតែបន្តិចបន្ទួច តែប្រជាជននៅតំបន់នោះសុទ្ធតែបានដឹងពីទីតាំងនៃគល់ធ្លកនោះ) ក្រៅពីនេះមានវាលស្វារាំ ស្នាមជើង១០០ និងរូងគុហារមួយ។ តាមប្រវត្តិសាស្រ្តថ្មីៗនេះជុំវិញភ្នំ គឺបឹងភ្នំ។ អ្នកស្រុកថា បឹងនេះជាជង្រុកត្រីមហាសែនសំបូរចិញ្ចឹមមនុស្សពេញមួយខេត្តតែម្តង។ ឯភ្នំវិញ មានស្វារាប់រយក្បាល ផងដែរ ចំណែកឯវាលស្រែប្រាំងនៅជុំវិញនោះ បានទាក់ទាញសត្វស្លាបយ៉ាងច្រើនឲ្យមករកចំណីនារដូវប្រាំង និងដើមរដូវវស្សា។
តាមប្រសាសន៍លោកពូមេភូមិបានឲ្យដឹងថា ពីមុនធនធានធម្មជាតិសម្បូរបែបណាស់ ពិសេសបង្កងទឹកសាប គឺមានតែនៅអង្គរបូរីប៉ុណ្ណោះ ព្រោះទីនោះជាព្រំ ប្រទល់នៃបឹងទឹកសាបរបស់ខ្មែរនឹងសមុទ្រទឹកប្រៃរបស់វៀតណាម ដែលជាទីអនុគ្រោះដល់ការពងកូនរបស់បង្កង។
គោលដៅកម្មសិក្សារបស់និស្សិតមហាវិទ្យាល័យនានា
ដោយសារសក្តានុពលនៃតំបន់នេះ ជាទីតាំងដ៏សំខាន់នៃដើមកំណើតជាតិខ្មែរផង និងប្រពៃណីទំនៀមទម្លាប់ជាច្រើនទៀតផង អង្គរបូរីក៏បានក្លាយជាគោលដៅ ចុះកម្មសិក្សារបស់និស្សិតនៅតាមមហាវិទ្យាល័យនានា ពីទីក្រុងភ្នំពេញស្ទើរតែរៀងរាល់ឆមាស។ សារមន្ទីរអង្គរបូរី ក៏ជាឃ្លាំងផ្ទុកភស្តុតាងប្រវត្តិសាស្រ្តដ៏មានតម្លៃ ផងដែរបានជាមនុស្សគ្រប់រូបតែងតែចង់ទៅសិក្សានៅទីនោះម្តងហើយម្តងទៀត។
បញ្ហាប្រឈមនានារបស់ប្រជាសហគមន៍
ទោះបីជាមានភ្ញៀវទេសចរណ៍ច្រើនគួរសមបានទៅដល់ទីនោះ ប៉ុន្តែប្រជាសហគមន៍នៅអង្គរបូរីតាំងពីបុរាណមក ពឹងផ្អែកយ៉ាងខ្លាំងលើដំណាំស្រូវប្រាំង ហើយ ពួកគាត់មិនបានយល់ដឹងប៉ុន្មានទេពីផលចំណូលបានមកពីការបង្កើតសហគមន៍ទេសចរណ៍ ដើម្បីទទួលបម្រើសេវាកម្មនានាដូចជា៖ ម្ហូបអាហារ ផ្ទះសំណាក់ ជិះកង់ ជិះរទេះសេះ ជិះទូក នេសាទបង្កង និងអ្នកណែនាំភ្ញៀវជាដើម។ ភ្ញៀវទេសចរណ៍ទាំងអស់ត្រូវតែទិញម្ហូបអាហារពីភ្នំពេញ ឬ ពីផ្សារយកទៅជាមួយ។ នៅរាល់ពេលមានកម្មសិក្សាម្តងៗ ចំនួននិស្សិតមានប្រមាណពី ១០០នាក់ ទៅ ៥០០នាក់ បានចំណាយខ្ទង់ថវិកាយ៉ាងច្រើនលើការទិញម្ហូបអាហារ និងភេសជ្ជៈ ហើយក៏លំបាកណាស់ដែរ ក្នុងការរករៀបចំកន្លែងបរិភោគ កន្លែងអង្គុយលំហែជាដើម។
ឆ្លងតាមបទពិសោធន៍របស់ Unique Trip Cambodia កន្លងមក បាននាំប្រជាសហគមន៍រៀបចំជាសហគមន៍ទេសចរណ៍បណ្តោះអាសន្ន ទទួលកម្មសិក្សាពី វិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន ៥៥០នាក់ សាស្រ្តចារ្យ និងភ្ញៀវកិត្តិយស ៤០នាក់ បានទៅកាន់ទីនោះ ហើយប្រជាសហគមន៍បានទទួលយ៉ាងកក់ក្តៅ ធ្វើម្ហូបអាហារ បង្អែម ទទួលភ្ញៀវយ៉ាងរីករាយ។ ផលចំណូលពីការងារនោះមានប្រមាណជាង ១០លានរៀល គឺជាខ្ទង់ចំណូលដល់ដៃប្រជាសហគមន៍។
គម្រោងរៀបចំ និង បង្កើតសហគមន៍ទេសចរណ៍អង្គរបូរី
ឆ្លងតាមការចុះពិភាក្សារបស់ថ្នាក់ដឹកនាំ Unique Trip និងអាជ្ញាធរ ស្រុកអង្គរបូរី ប្រជាជន នឹងពិចារណាអំពីប្រភពធនធានទេសចរណ៍ដែល ទាក់ទាញដល់ភ្ញៀវទេសចរណ៍ ពិសេសម្ហូបអាហារធម្មជាតិ ផ្ទះប្រជាជន នៅលើទីតាំងល្អដែលអាចរៀបចំជាផ្ទះសំណាក់សហគមន៍បាន។
ក្រុមការងារយើងខ្ញុំក៏សម្រេចចិត្ត បន្តបេសកកម្មរបស់យើងក្នុងការជួយ គាំទ្រលើផ្នែកបច្ចេកទេស និងគៀរគរភ្ញៀវទេសចរណ៍ដទៃទៀតឲ្យទៅ កម្សាន្តទីនោះ ដើម្បីបង្កើនប្រាក់ចំណូលដល់ពលរដ្ឋក្នុងតំបន់ ធ្វើយ៉ាង ណា ឲ្យពួកគាត់មានលទ្ធភាពចងរចនាសម្ព័ន្ធសហគមន៍ទេសចរណ៍មួយ ឲ្យបានសម្រេច។
ការរៀបចំតំបន់សហគមន៍ទេសចរណ៍ និង ការគ្រប់គ្រងចំណូលចំណាយ
ការរៀបចំមូលដ្ឋានទីតាំង
«ភ្នំបូរី និង បឹងភ្នំ» ជុំវិញភ្នំបូរី ជាតំបន់ស្នើរសហការណ៍ជាមួយអាជ្ញាធរ ដើម្បីរៀបចំជាតំបន់កម្សាន្តបែបសហគមន៍ ស្របតាមគោលនយោបាយ ជាតិរបស់រដ្ឋាភិបាល។ ការដាក់តំបន់ទាំងនោះជាតំបន់អភិរក្សសហគមន៍បានបង្កើនប្រសិទ្ធិភាពអភិរក្សធនធានធម្មជាតិ មានព្រៃឈើ ត្រី បង្កង ជាដើម ដែលកិច្ចការទាំងនោះធ្វើឡើងដោយប្រជាការពារ។ កាលណាមានប្រព័ន្ធគ្រប់គ្រងល្អ មានសេវាល្អ នាំឲ្យដំណើរការទេសចរណ៍សហគមន៍ក៏ល្អ តំបន់នេះ នឹងកាន់តែកែប្រែមុខមាត់របស់ខ្លួន។ សហគមន៍នេះត្រូវដាក់ផែនការអភិវឌ្ឍន៍ទីតាំងសំខាន់ៗរបស់ខ្លួនដូចជា៖ តំបន់ភ្នំ អភិរក្សសត្វព្រៃ មានស្វាជាដើម បឹង ភ្នំ ជីកស្តារបន្ថែមអភិរក្សត្រី បង្កង ដាំឈូក ដើម្បីបង្កើនចំណាប់អារម្មណ៍ភ្ញៀវជួលទូកចូលនេសាទដោយក្រុមម្ចាស់ដីនៅក្នុងសហគមន៍តាមលទ្ធភាព បុគ្គលម្នាក់ៗ គ្រួសារមួយៗ។
ផែនការអភិវឌ្ឍន៍ទីតាំង
គោលនយោបាយ
-
បង្កើតគណៈកម្មការគ្រប់គ្រង ចែងតួរនាទីភារកិច្ច និងតម្លាភាពនៃការគ្រប់គ្រងចំណូលចំណាយ។
-
គណៈកម្មការគ្រប់គ្រងនេះ ជំហានដំបូងជ្រើសតាំងដោយ Unique Trip តាមរចនាសម្ព័ន្ធប្រការទី៩។ បន្ទាប់មកអនុវត្តដោយការបោះឆ្នោតដូចប្រការទី៧។តួនាទីលម្អិតមានចែងក្នុងប្រការទី៥ និងបន្តបន្ទាប់។ ពលរដ្ឋគ្រប់ក្រុមគ្រួសារ ឬ គ្រួសារណាដែលមានចំណាប់អារម្មណ៍ជាមួយគម្រោងនេះ អាចចូលរួមជា សមាជិកសហគមន៍ដោយចុះឈ្មោះ ហើយសុំការអនុញ្ញតិពីប្រធានសហគមន៍។
-
ក្រុមគ្រួសារនីមួយៗដែលជាសមាជិកសហគមន៍ អាចស្នើរសុំទីកន្លែងមួយ ឬ ពីរ ដើម្បីសាងសង់ផ្ទះសំណាក់ ឬ ខ្ជូសអង្គុយលំហែ ឬ កន្លែងចងអង្រឹង ឬ កន្លែងលក់ដូរ ឬ អ្វីផ្សេងទៀតដែលបម្រើឲ្យសេវាទេសចរណ៍សហគមន៍។ ចំណូលបានពីការលក់សេវានោះ ជាចំណូលផ្ទាល់របស់អ្នកម្ចាស់កន្លែង។
-
កន្លែងដែលឲ្យសមាជិកសហគមន៍ចង់សាងសង់អ្វីមួយ ត្រូវមានការអនុញ្ញត្តិពីប្រធានសមាគមន៍។ ប្រធានសមាគមន៍មានសិទ្ធិដកហូតទីតាំងនោះមកវិញ ករណីសមាជិករូបណាមិនគោរពលក្ខន្តិកៈ និងគម្រោងប្លង់មេដែលមានចែងក្នុងគោលការណ៍សមាគមន៍មេ ឬ ប្លង់ទីតាំងដែលអនុញ្ញតិដោយអាជ្ញាធរ អាណាព្យាបាល។
-
ទោះជាយ៉ាងនេះក្តី គម្រោងទីតាំងដែលអនុញ្ញត្តិនេះមិនមែនជាកម្មសិទ្ធិបុគ្គលឡើយ។ អាជ្ញាធរអាណាព្យបាល និងគណៈកម្មការប្រតិបត្តិសហគមន៍ ទេសចរណ៍អង្គរបូរី ជាអ្នកមានសិទ្ធិចាត់ចែងទីតាំងស្របតាមគោលនយោបាយ និងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ឬគោលនយោបាយអនុគ្រោះ ណាមួយ ដើម្បីអភិវឌ្ឍមូលដ្ឋាន។
-
អំពីការសាងសង់៖ គណៈកម្មការប្រតិបត្តិសហគមន៍ទេសចរណ៍អង្គរបូរី ជាអ្នកកំណត់គម្រោងប្លង់មេនៃការសាងសង់ ដាក់ឲ្យប្រធានសហគមន៍អនុវត្ត (ដូចមានចែងក្នុងប្រការទី៨)។ សមាជិកទាំងអស់ត្រូវតែគោរពដាច់ខាតនូវគោលនយោបាយចែងជាធរមានរបស់សមាគម Unique Trip Cambodia ។
គម្រោងចំណាយ និង យុទ្ធិសាស្រ្តចាប់ផ្តើមសាងសង់
-
តាមរយៈគោលនយោបាយរួមនៃផែនការអភិវឌ្ឍការចាប់ផ្តើមសាងសង់ អាចប្រព្រឹត្តិទៅបានតាមមធ្យោបាយងាយៗដូចតទៅ៖ គ្រួសារនីមួយៗដែលរស់នៅ លើទីតាំងមូលដ្ឋាន (ជុំវិញភ្នំ) អាចចាប់ផ្តើមដាក់ពាក្យសុំជាផ្លូវការចូលមកគណៈកម្មការសហគមន៍ ដើម្បីស្នើរសុំចំណាឯកភាពក្នុងការសាងសង់ផ្ទះស្នាក់មួយ ឬ ពីរ តាមលទ្ធភាពនៅលើដីរបស់ខ្លួន ដើម្បីបម្រើសេវាកម្មទេសចរណ៍។ តម្លៃសេវាកម្មត្រូវអនុលោមតាមកម្រិតកំណត់ដូចមានចែងក្នុងចំណុច 4.3 ខាង ក្រោម។ ចំណូលបានពីការលក់សេវាកម្ម ជាចំណូលផ្ទាល់ខ្លួនរបស់ម្ចាស់ផ្ទះសំណាក់រូបនោះ។
-
ការគាំទ្រដោយ Unique Trip: ខាងសមាគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ក៏អាចចូលរួមចំណែកក្នុងការសាងសង់តាមរយៈចូលរួមវិភាគទានថវិកា ចំណែកណាមួយតាមលទ្ធភាពជាក់ស្តែងដែលមាន។ ក្រៅពីនេះ Unique Trip អាចបង្កើតទំនាក់ទំនងជាមួយដៃគូជំនាញដែលកំពុងមានបេសកម្មដូចគ្នា ដើម្បីផ្តល់កិច្ចសហការ។ មិនតែប៉ុណ្ណោះ Unique Trip អាចគៀរគរភ្ញៀវទេសចរណ៍ ក្រុមសកម្មជនសង្គម និស្សិតកម្មសិក្សា ដើម្បីចូលរួមជួយសាងសង់ ទុកជាអុស្សាវរីយ៍ ជាប្រយោជន៍សហគមន៍ផងដែរ។
-
ការចូលរួមពីអាជ្ញាធរ និងព្រះសង្ឃក្នុងមូលដ្ឋាន៖ លោកអភិបាលស្រុក ជាប្រធានគណៈកម្មការសហគមន៍។ លោកអាចប្រមូលប្រជាជន បំផុសឲ្យ មានការចូលរួមសហការជាមួយព្រះសង្ឃបង្កើតបុណ្យផ្កាសាមគ្គីប្រមូលលុយពីសប្បុរសជនក្នុងមូលដ្ឋាន ដើម្បីយកមកបន្ថែមការសាងសង់ និងកែលំអឲ្យ កាន់តែមានភាពទាក់ទាញឡើង ទុកជាមុខមាត់របស់ថ្នាក់ដឹកនាំស្រុកផងដែរ។
-
ផែនទី និង រចនាសម្ព័ន្ធរួម
-
ក្លោងទ្វារសហគមន៍
-
ក្លោងទ្វារសហគមន៍ សាងសង់នៅចំណុចមុខផ្លូវចូលភូមិ ឬ ត្រង់ណាមួយសមស្របឲ្យភ្ញៀវទេសចរណ៍ចំណាំបាន ហើយសរសេរ ឈ្មោះសហគមន៍ជាសម្គាល់ សម្រាប់បង្ហាញភ្ញៀវដែលគាត់មិនធ្លាប់ ស្គាល់។
-
គំរូផ្ទះសហគមន៍ដែលសាងសង់ក្នុងព្រៃ រឺ តាមជើងភ្នំ
-
(Sample download from Facebook)
-
គំរូផ្ទះទាំងអស់នេះ ធ្វើពីឬស្សី ឈើប្រក់ស្បូវ ហើយតុបតែងបន្តិចទៅ តាមលទ្ធភាពដែលប្រជាជនម្នាក់ៗមាន ឬ តាមការចង់បានរបស់គាត់។
-
ប្រសិនបើគាត់យល់ថា អាចទទួលផលកម្រៃពីសេវាកម្មផ្ទះសំណាក់ សហគមន៍លើសពីការរៀបចំផ្ទះចាស់ផ្ទាល់ខ្លួនពីមុន ហើយចង់ទាក់ទាញ ការចាប់អារម្មណ៍កាន់តែខ្លាំងពីភ្ញៀវទេសចរណ៍។
ការិយាល័យព័ត៌មានទេសចរណ៍សហគមន៍ កន្លែងញ៉ាំកាហ្វេ និងអាហារព្រឹកអ៊ឺរ៉ុប (Sample from Chi Pat community)
ការិយាល័យព័ត៌មានទាំងនេះអាចធ្វើពីឬស្សីឈើប្រក់ស្បូវ។ កន្លែងនេះជាតុ ព័ត៌មានសម្រាប់ភ្ញៀវ ហើយក៏ជាកន្លែងញ៉ាំកាហ្វេព្រឹកផងដែរ។
ក្រៅពីនេះ ប្រជាសហគមន៍អាចយកកន្លែងនេះជាទីប្រជុំជជែកពីបញ្ហាផ្សេងៗ របស់សហគមន៍ ឬ ក៏ជាកន្លែងបណ្តុះបណ្តាលជំនាញនានាសម្រាប់អ្នកភូមិ ដូចជា៖ ជំនាញឆុងកាហ្វេ ជំនាញណែនាំភ្ញៀវជាដើម។
-
ញ។។
-
គម្រូផ្ទះសហគមន៍ដែលសាងសង់ដោយមានសួនបន្លែ
-
(Sample download from Facebook)
-
-
គំរូផ្ទះទាំងអស់នេះ ធ្វើពីឬស្សីឈើប្រក់ស្បូវ ហើយតុបតែងបន្តិចបន្ទួច ទៅតាមលទ្ធភាពដែលប្រជាជនម្នាក់ៗមាន ឬ តាមការចង់បានរបស់គាត់។
-
ប្រសិនបើគាត់យល់ថាអាច ទទួលផលកម្រៃពីសេវាកម្មផ្ទះសំណាក់ សហគមន៍ លើសពីការរៀបចំផ្ទះចាស់ផ្ទាល់ខ្លួនពីមុន ហើយចង់ទាក់ទាញ ការចាប់អារម្មណ៍កាន់តែខ្លាំងពីភ្ញៀវទេសចរណ៍។
-
សួនច្បារ និង របៀបរៀបចំស្ពានដើរកម្សាន្ត បង្កាន់ដៃផ្សេងៗ និងកន្លែងចងអង្រឹង (Sample download from Facebook)
-
ការរៀបចំសួនលំអ ឬ កន្លែងអង្គុយលេង ឬ កន្លែងចងអង្រឹង គឺជាចំណុចទាក់ទាញដ៏សំខាន់បន្ថែមទៅលើសម្រស់ធម្មជាតិ ដែលមានស្រាប់នៅតាម ចង្កេះភ្នំ។ ភ្ញៀវទេសចរណ៍ក្នុងស្រុក ពិសេសយុវវ័យ-យុវសិស្សវិទ្យាល័យនានានៅជុំវិញតំបន់នោះ នឹងប្រើប្រាស់ទីតាំងទាំងនេះ ដើម្បីគេងលំហែកម្សាន្ត នាពេលចុងសប្តាហ៍ ឬ ថ្ងៃឈប់សម្រាក។ ញ។។
រៀបចំកែលំអធនធានធម្មជាតិនៅលើភ្នំ នៃតំបន់រៀបចំជាចំណុចកណ្តាលសហគមន៍ទេសចរណ៍
ដាំឈើប្រណិតប្រភេទ ក្រញ៉ូង បេង នាងនួន ពេញខ្នងភ្នំបូរីទាំងមូល និង ដាំឈើ ប្រភេទមានតម្លៃ និងកម្រដូចជា៖ ច័ន្ទគ្រឹស្នាជាដើម។ ក្រៅពីនេះដាំឈើប្រភេទលំអ មានស្លឹក ផ្កា ជាពិសេសដើមឬស្សីប្រភេទលំអពូជនាំចូលពីជប៉ុន ឬ ឈើអាចធ្វើបន្លែបាន។ គម្រោងនេះនឹងទទូចឲ្យមានការគាំទ្រពីសហគមន៍ខ្លួនឯងផ្ទាល់ ពីកញ្ចប់ថវិកាអភិវឌ្ឍមូល ដ្ឋានរបស់រដ្ឋាភិបាលពីសមាគមនានាពីភ្ញៀវទេសចរណ៍ ពិសេសពីក្រុមនិស្សិតកម្មសិក្សាពី សាកលវិទ្យាល័យនានា។
អភិរក្សសត្វស្លាបឲ្យមករស់នៅលើដើមឈើលើខ្នងភ្នំនេះ។ ដោយហេតុថាជុំវិញភ្នំមាន វាលស្រែដែលទាក់ទាញបក្សាបក្សីជាច្រើនមករកចំណីជារៀងរាល់ឆ្នាំ។ ហេតុនេះបើភ្នំមាន ឈើគ្រប់គ្រាន់ មានប្រព័ន្ធការពារ អភិរក្សសត្វទាំងនោះនឹងជ្រើសរើសភ្នំនេះជាទីជម្រក។ គម្រោងអភិរក្សនេះនឹងស្នើរសុំឲ្យមានការសហការពីអង្គការដៃគូ ដែលមានជំនាញធ្វើការ លើកិច្ចអភិរក្សសត្វព្រៃ។
ជីកស្តារបឹងភ្នំ (បឹងជុំវិញភ្នំ) ដាំឈូក បន្លែលើទឹក អភិរក្សត្រី បង្កង ដើម្បីលក់សេវាជួលទូកនេសាទរបស់ភ្ញៀវ។ កិច្ចការនេះអាចធ្វើឡើងតាមរយៈការស្នើរសុំឲ្យមានការចូលរួមពីកញ្ចប់ថវិកាអភិវឌ្ឍឃុំ (របស់រដ្ឋាភិបាល) តាមរយៈការរៃអង្គាស ឬ បុណ្យផ្កាសាមគ្គីភូមិជាដើម ឬ អាចធ្វើបានតាមរយៈការបង្កើតឲ្យមានប្រាក់ សន្សំពីចំណូលទេសចរណ៍របស់សហគមន៍ខ្លួនឯងផ្ទាល់។
រៀបចំក្រុមទូកនេសាទបង្កងយប់ ទូកចូលនេសាទក្នុងបឹងសហគមន៍ពេលថ្ងៃ ទូកជិះបេះឈូកលេងជុំវិញភ្នំ។
-
រៀបចំក្រុមទូកជិះឆ្លងទៅទីរួមខេត្តតាកែវ ដើម្បីទស្សនាសារមន្ទីរខេត្ត។
-
រៀបចំក្រុមកង់ និងរទេះគោ ជិះជុំវិញភ្នំ ដើម្បីទស្សនាភូមិប្រជាជន។
-
រៀបចំក្រុមរទេះសេះ ដើម្បីជិះមកទស្សនាប្រាសាទភ្នំដា វត្តគំនូ និងសារមន្ទីរ។
-
មធ្យោបាយអនុវត្តគម្រោង
-
យុទ្ធសាស្រ្តទាក់ទាញភ្ញៀវ ដោយ Unique Trip
-
-
* Unique Trip ជាអ្នករៀបចំទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដើម្បីមកទស្សនាសហគមន៍ទេសចរណ៍អង្គរបូរី។
-
កម្មវិធីសំខាន់មាន បី៖
-
1/ កាត់ថវិកាពីថ្លៃលក់កញ្ចប់ទេសចរណ៍ពីភ្នំពេញ ឬ ពីបរទេស 20% ដាក់ចូលខ្ទង់អភិវឌ្ឍន៍សហគមន៍
-
2/ ទាក់ទាញការចំណាយបន្ថែមរបស់ភ្ញៀវលើការសាងសង់សហគមន៍តាមរយៈ Proposal និងផែនកាអភិវឌ្ឍជាក់លាក់ (ពិសេសចំពោះភ្ញៀវអ្នកមានជីវភាព ធូធារ ក្រុមសកម្មជនការងារសង្គម និងភ្ញៀវបរទេស)។
-
3/ គម្រោងកម្មវិធីកម្មសិក្សារបស់និស្សិតសាកលវិទ្យាល័យ ដោយដាក់ឲ្យអនុវត្តផ្ទាល់នូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សហគមន៍ ពេលចុះកម្ម សិក្សា។
-
* យុទ្ធសាស្រ្តផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបង្កើតវីដេអូបទយកការណ៍បង្ហាញពីការប្រែប្រួលជីវភាព សុខភាពរស់នៅ និងប្រសិទ្ធិភាព នៃគម្រោងមុន និងក្រោយការបង្កើតសហគមន៍ទេសចរណ៍។
-
បង្កើតកញ្ចប់ថវិការអភិវឌ្ឍសហគមន៍
-
1/ បង្កើតកញ្ចប់ថវិកាសហគមន៍ ដើម្បីចូលរួមវិភាគទានក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សហគមន៍ តាមរយៈបុណ្យផ្កាសាមគ្គីភូមិ ព្រះសង្ឃ ពុទ្ធបរិស័ទ្ធ និងអ្នកសប្បុរសធម៌។
-
2/ បើសិនចាំបាច់អាជ្ញាធរអាណាព្យាបាលក៏អាចចូលរួមដាក់ផែនការអភិវឌ្ឍ និងកញ្ចប់ថវិការអភិវឌ្ឍមូលដ្ឋានថ្នាក់ក្រោមជាតិ ដើម្បីចូលរួមជាមួយអ្នកភូមិ ដើម្បីបង្ហាញមុខមាត់ថ្នាក់ដឹកនាំផងដែរ។
-
ទាក់ទាញការចូលរួមតាមរយៈការអប់រំ និងបង្ហាញអត្ថប្រយោជន៍
-
1/ ទាក់ទាញការចូលរួមពីអ្នកភូមិនៅជុំវិញភ្នំបូរី តាមរយៈបង្ហាញឲ្យគាត់យល់ដឹង និងមើលឃើញពីការរកបានចំណូលពីការលក់សេវាទេសចរណ៍
-
នៅពេលដែលសមាជិកណាម្នាក់មានផ្ទះសំណាក់ មានខ្ជូសអង្គុយលំហែ កន្លែងចងអង្រឹង សួនច្បារ ទូក រទេះ កង់ជួល។
-
2/ សមាជិកសហគមន៍ទេសចរណ៍ពិតជាទទួលបានផលប្រយោជន៍ ជាងអ្នកដែលស្ថិតនៅក្រៅបណ្តាញសហគមន៍។
-
3/ បង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកភូមិសហគមន៍ទេសចរណ៍នានាទូទាំងប្រទេស។
-
4/ បង្កើតភាពទាក់ទាញពីការអភិរក្សឈើភ្នំ សត្វបក្សាបក្សីកម្រៗ ត្រីបឹងដ៏សម្បូរបែបដែលសាច់មានគុណភាព តម្លៃសមរម្យ អាចនេសាទបានងាយៗ សប្បាយ និងបង្កងធម្មជាតិ។
-
-
ការបង្កើត Banner ធំដាក់តាមទីតាំងសំខាន់ៗ
-
1/ ដាក់នៅផ្លូវជាតិលេខ២ ត្រង់ច្រកចូលភ្នំជីសូរ្យ (ផ្សារថ្នល់ទទឹង1ផ្ទាំង)
-
2/ នៅទាល់មុខវិទ្យាល័យព្រៃល្វាមួយផ្ទាំង
-
3/ ទាល់មុខវិទ្យាល័យភ្ញីមាស
-
4/ ទាល់មុខវិទ្យាល័យអង្គរបូរី
-
5/ ដាក់នៅមាត់ទន្លេផ្សារចាស់តាកែវ ត្រង់កំពង់ទូកឡើងមកអង្គរបូរី មួយផ្ទាំង
-
អតថិជនគោលដៅ
-
1/ សិស្សវិទ្យាល័យជាស៊ីមតាកែវ (ពីខេត្តតាកែវ) វិទ្យាល័យជុំវិញស្រុកអង្គរបូរី វិទ្យាល័យជុំវិញស្រុកបាទី វិទ្យាល័យភ្ញីមាស និងព្រៃកប្បាស
-
2/ ភ្ញៀវទេសចរណ៍ទូទៅជាបុគ្គលិកអង្គការ សង្គមស៊ីវិល អាជីវករ
-
3/ ក្រុមសកម្មជនការងារសប្បុរសធម៌-ព្រះសង្ឃ-ពុទ្ធបរិស័ទ្ធ
-
4/ និស្សិតកម្មសិក្សាពីសាកលវិទ្យាល័យនានា
-
5/ ភ្ញៀវបរទេសពីខេត្តាកែវ និងពីភ្នំពេញ
-
ការគ្រប់គ្រងតម្លៃសេវាកម្ម និងបុគ្គលិក
-
ស្តង់ដារតម្លៃ និងសេវាកម្ម
-
ផ្ទះសំណាក់មួយ (មានមួយបន្ទប់ មានរានហាលខាងមុខ បូករួមទាំងប្រជាការពារសន្តិសុខ)
-
តម្លៃ 2$ សម្រាប់សិស្សវិទ្យាល័យ អាចស្នាក់នៅបានពីរនាក់ មួយព្រឹក ឬ មួយរសៀល។
-
តម្លៃ 3$ សម្រាប់ភ្ញៀវខ្មែរ ស្នាក់នៅមួយយប់
-
តម្លៃ 4$ សម្រាប់ភ្ញៀវបរទេសស្នាក់នៅមួយយប់
-
រោងអង្គុយលេង ញ៉ាំអាហារ (ប្រភេទរោង Hall ចែកជាថ្នាក់ៗ អាចអង្គុយលេងស៊ីផឹកបានច្រើននាក់)
-
តម្លៃ 1$ សម្រាប់ភ្ញៀវខ្មែរម្នាក់ អង្គុយមួយអស់ចិត្ត
-
តម្លៃ 2$ សម្រាប់ភ្ញៀវបរទេសម្នាក់ អង្គុយមួយអស់ចិត្ត
-
កន្លែងចងអង្រឹង និងអង្រឹង
-
តម្លៃ 0,5$ សម្រាប់ភ្ញៀវខ្មែរម្នាក់ អង្គុយមួយអស់ចិត្ត
-
តម្លៃ 1$ សម្រាប់ភ្ញៀវបរទេសម្នាក់ អង្គុយមួយអស់ចិត្ត
-
តម្លៃ 2$ សម្រាប់ភ្ញៀវខ្មែរម្នាក់ (នេសាទតាមគោលដៅម្ចាស់ទូកមួយព្រលប់ធំវិលវិញ និងឡើងទៅលើកជិតភ្លឺ)
-
តម្លៃ 4$ សម្រាប់ភ្ញៀវបរទេសម្នាក់
-
Free កម្មវិធីចម្អិនជាមួយសហគមន៍
-
តម្លៃ 1$ សម្រាប់ភ្ញៀវខ្មែរម្នាក់ ស្ទូចលេងជុំវិញភ្នំ មួយព្រឹក ឬ មួយរសៀល
-
តម្លៃ 2$ សម្រាប់ភ្ញៀវបរទេសម្នាក់ ស្ទូចលេងជុំវិញភ្នំ មួយព្រឹក ឬ មួយរសៀល
-
Free កម្មវិធីចំអិនម្ហូបជាមួយសហគមន៍
-
*** នេសាទត្រូវគោរពតាមគោលការណ៍សហគមន៍ ដើម្បីនិរន្តរិ៍ភាពនៃពូជត្រី និងការកម្សាន្ត។
-
រទេះគោ និង កង់ ជិះជុំវិញភ្នំទស្សនាជីវភាពប្រជាជនមួយក្រុមមានគ្នា 2-4នាក់ ចេញដំណើរ
-
តម្លៃ 1$ សម្រាប់ភ្ញៀវខ្មែរម្នាក់
-
តម្លៃ 2$ សម្រាប់ភ្ញៀវបរទេសម្នាក់
-
រទេះសេះជិះទស្សនាប្រាសាទបុរាណ វត្តគំនូរ និងសារមន្ទីរមួយក្រុមមានគ្នា 2-3នាក់ ចេញដំណើរ
-
តម្លៃ 7$ សម្រាប់រទេះសេះភ្ញៀវខ្មែរ ចេញដំណើរមួយជើង
-
តម្លៃ 10$ សម្រាប់រទេះសេះភ្ញៀវបរទេសម្នាក់ចេញដំណើរមួយជើង
-
បុគ្គលិកជំនាញ
-
Unique Trip នឹងដាក់បុគ្គលិកជំនាញរបស់ខ្លួនម្នាក់ ដើម្បីកាន់កិច្ចការនៅការិយាល័យព័ត៌មានទេសចរណ៍សហគមន៍។ រាល់កិច្ចការរបស់បុគ្គលិកជំនាញ ស្ថិតក្រោមការគ្រប់គ្រងដោយ Unique Trip ការិយាល័យកណ្តាល និងទាក់ទងទៅកាន់ការិយាល័យរងនៅតាមខេត្តផ្សេងៗ ដើម្បីបម្រើសេវាកម្មទេសចរណ៍ ជូនភ្ញៀវ ដែលត្រូវបន្តដំណើរទៅកាន់តំបន់ទេសចរណ៍នានាទូទាំងប្រទេស។ បុគ្គលិករូបនោះនឹងធ្វើការជាមួយក្រុមសហគមន៍ ដើម្បីផ្តល់ការហ្វឹកហាត់ ការងារជូនពួកគាត់ សម្របសម្រួល ដោះស្រាយបញ្ហា នឹង រក្សាគុណភាពសេវាកម្មជូនភ្ញៀវទេសចរណ៍។ ក្រៅពីនេះ តួនាទីភារកិច្ចមានចែងក្នុងគោល នយោបាយគ្រប់គ្រងធនធានមនុស្សរបស់ Unique Trip ។
-
សមាជិកសហគមន៍
-
សមាជិកសហគមន៍មានតួនាទីភារកិច្ចដូចមានចែងក្នុងប្រការទី៩។ សមាជិកដែលមានតួនាទីភារកិច្ច ជាបណ្តាញសមាជិកដែលជាម្ចាស់ផ្ទះសំណាក់ សហគមន៍ និងម្ចាស់សេវាកម្មផ្ទាល់។ ដូច្នេះពួកគាត់មិនមានចែងអំពីប្រាក់ឈ្នួល ឬ ប្រាក់ខែឡើយ ពោលគឺពួកគាត់ជាអ្នកបម្រើសេវាកម្មទេសចរណ៍ ហើយ ទទួលយកប្រាក់ថ្លៃឈ្នួលដោយផ្ទាល់ពីការលក់កញ្ចប់សេវាកម្មនោះក្រោយ ពេលកាត់កងដាក់កញ្ចប់ថវិកាបម្រុងតាមគោលការណ៍។
-
ការគ្រប់គ្រងកញ្ចប់ថវិការធ្វើឡើងដោយមានតម្លាភាព តាមរយៈវិក័យបត្រទូទាត់ សំបុត្រទិញចូលទស្សនា។ សាច់ប្រាក់ចំណូលសរុបត្រូវកាត់ 20% ដូចគ្នា គ្រប់ប្រតិបត្តិការទាំងអស់ ទាំងចំណូលពីសហគមន៍ និងចំណូលពីការលក់កញ្ចប់សេវាកម្មដោយ Unique Trip ការិយាល័យកណ្តាលដោយដាក់បញ្ចូល ទៅក្នុងគណនេយ្យថវិកាបម្រុងអភិវឌ្ឍសហគមន៍ និងទ្រទ្រង់ប្រព័ន្ធការងារ។ បុគ្គលិកជំនាញរបស់ Unique Trip ជាអ្នកចាត់ចែងបញ្ហានេះជាមួយម្ចាស់ សហគមន៍ ដើម្បីធានាភាពរលូននៃដំណើរចំណូល-ចំណាយ។
-
ការចុះបញ្ជីរចំណូល កត់ត្រាឈ្មោះភ្ញៀវ ការទទួលប្រាក់កក់ ការចាត់ចែងសេវាកម្ម ម្ហូបអាហារ ការរក្សា ផ្ទះសំណាក់ សហគមន៍ ដើម្បីចាំទទួល ភ្ញៀវដែលបានកក់ប្រាក់ គឺត្រូវធ្វើឡើងព្រមគ្នាជាមួយម្ចាស់ផ្ទះសំណាក់ណាដែលទទួលបានសេវាសកម្មនេះ ដើម្បីធានាគុណភាពសេវាកម្ម។ ការកក់ និងទិញ សេវាកម្មពីសហគមន៍ ត្រូវធ្វើឡើងតាមកាលវិភាគ និងបែងចែកក្រុមភ្ញៀវយ៉ាងណាធានាប្រាក់ចំណូលឲ្យបានសមរម្យចំពោះសមាជិកម្នាក់ៗ ក្នុងខែនីមួយៗ ជៀសវាងមានអ្នកបានច្រើនពេក និងអ្នកមិនបានទទួលសោះ បង្កឲ្យមានជំលោះក្នុងសហគមន៍។
-
ប្រការ៥៖ ការបង្កើតគណៈកម្មការគ្រប់គ្រងសហមន៍ និងគោលបំណងគម្រោងផែនការ និងគ្រប់គ្រងទេសចរណ៍ធម្មជាតិភ្នំបូរី ក្នុងឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។
-
ប្រមូលផ្តុំ ដឹកនាំ និងប្រើប្រាស់ធនធានក្នុងតំបន់ឲ្យមានប្រសិទ្ធិភាព ដើម្បីអភិវឌ្ឍទេសចរណ៍សហគមន៍
-
ប្រការ៦៖ ផលប្រយោជន៍នៃការបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ពីសេវាទេសចរណ៍ និងធនធានធម្មជាតិ។
-
ផ្ដល់ផលប្រយោជន៍ជាប្រយោលដល់អ្នកទេសចរ និងប្រជាជនដែលមកធ្វើទស្សនកិច្ចនៅតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិអង្គរបូរី។ ធ្វើឲ្យមានការរីកលូតលាស់ ផ្នែកសេវាកម្មទេសចរណ៍ ដែលអ្នកវិនិយោគផ្សេងទៀតចូលរួមធ្វើ ក្រោយពេលមើលឃើញថាតំបន់មានកំណើនភ្ញៀវទេសចរណ៍។
-
ប្រការ៧៖ ការបោះឆ្នោតជ្រើសរើសគណៈកម្មការ
-
- អ្នកភូមិក្នុងភូមិនីមួយៗ ត្រូវតែងតាំងមនុស្ស ៤នាក់ ក្នុងភូមិរបស់ខ្លួនជាបេក្ខជន ក្នុងនោះមាន ស្ត្រី ២នាក់ និង ប្រុស ២នាក់ ឬ បេក្ខជនទាំងនោះ ត្រូវជ្រើសដោយអ្នកជំនាញរបស់ Utrip (យូទ្រីប) ក្រោយវាយតម្លៃពីសមត្ថភាពចូលរួម និង លក្ខណៈសម្បត្តិអាចប្រព្រឹត្តិទៅបានតាមលក្ខន្តិកៈសមាគម ជាជំហានដំបូង។
-
- ប្រសិនបើការតែងតាំងនោះអាចទទួលយកបាន អ្នកភូមិទាំងអស់នឹងបោះឆ្នោត ដើម្បីជ្រើសតំណាងមួយរូបសម្រាប់ភូមិរបស់ខ្លួន។
-
- ការបោះឆ្នោតជ្រើសរើសតំណាងស្រ្ដីទាំងអស់មកពីភូមិទាំងអស់ គណៈកម្មការនឹងជ្រើសរើសអ្នកតំណាងស្រ្ដី ៤នាក់ ទៀត។ ជ្រើសរើសអ្នកតំណាងតាម ភូមិរួចមក ស្រ្ដីជាបេក្ខជនដែលនៅសល់ត្រូវប្រជុំគ្នា ដើម្បីបោះឆ្នោតម្ដងទៀតរើសតំណាងស្រ្ដី ៤នាក់។ ស្រ្ដីដែលចូលរួមប្រជុំ នេះមានសិទ្ធិស្មើៗគ្នា ក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ។ ក្រោយពីបានបោះឆ្នោត ជ្រើសរើសតំណាងតាមភូមិនីមួយៗ និងតំណាងស្រ្ដីទាំងអស់រួចមក គណៈកម្មការទេសចរណ៍ធម្មជាតិ កោះប្រជុំសមាជិករបស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន។ សមាជិកទាំងអស់មានសិទ្ធិឈរឈ្មោះជាបេក្ខជន ប្រធានសហគមន៍នេះ។ អាចជាប់ឆ្នោតជាប្រធានសហគមន៍បានលុះត្រាតែបេក្ខជននោះអាច ទទួលបានសម្លេងយ៉ាងតិចមួយភាគពីរនៃសន្លឹកឆ្នោត។
-
ដើម្បីបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការអ្នកភូមិម្នាក់ៗត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោមៈ
-
អ្នកភូមិដែលបានចុះឆ្នោតរួចហើយ (នៅក្រុមប្រឹក្សាឃុំសង្កាត់) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។
-
ប្រការ៨៖ តួនាទីរបស់គណៈកម្មការប្រតិបត្តិសហគមន៍ (Community Committee)
-
ផែនការគ្រប់គ្រងតំបន់ទេសចរណ៍ធម្មជាតិនេះ។ ពន្យល់អ្នកភូមិអំពីទស្សនៈនៃការបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ ជម្រុញលើកទឹកចិត្តឲ្យមានការចូល រួមពីអ្នកភូមិ។ រៀបចំគ្រប់គ្រង និងអនុវត្ដការងារទេសចរណ៍ធម្មជាតិដែលគ្រប់គ្រងដោយសហគមន៍។ ជាមួយអ្នកពាក់ព័ន្ធសំខាន់ៗសម្រាប់វិស័យទេសចរណ៍ ធម្មជាតិដែលគ្រប់គ្រងដោយសហគមន៍ដូចជា៖ ម្ចាស់ដីកម្មសិទ្ធិ អាជ្ញាធរមូលដ្ឋាន អង្កការក្រៅរដ្ឋាភិបាល និងសារមន្ទីរជាដើម។ មុខងារអភិវឌ្ឍតំបន់ការពារ ធម្មជាតិ និងសេវាផ្សេងៗជាពិសេសតាមរយៈការវាយតម្លៃរបស់អ្នកទេសចរ។ ដំណើរការគ្រប់គ្រប់គ្រង ប្រសិទ្ធិភាពគ្រប់គ្រង ចំណាត់ការការងារ គម្រោងថវិកា ស្វែងរកម្ចាស់ជំនួយ បន្ថែមទុនវិនិយោគដោយឡែក ដើម្បីកែប្រែមុខមាត់សហគមន៍ទាក់ទាញភ្ញៀវទេសចរណ៍ ជម្រុញឲ្យមានដំណើរកម្សាន្តមកកាន់សហគមន៍
-
អនុវត្តបច្ចេកទេសផ្សព្វផ្សាយ ប្រព័ន្ធផ្សព្វផ្សាយ ទីផ្សារ បង្ហាញទៅកាន់ពិភពលោកអំពីចំណុចពិសេសរបស់សហគមន៍។
-
ប្រការ៩៖ រចនាសម្ព័ន្ធគ្រប់គ្រងសហគមន៍
-
រចនាសម្ព័ន្ធគ្រប់គ្រង
-
ប្រការ១៤៖ ការកែប្រែលក្ខន្ដិកៈ
-
-
1/ ដើម្បីកែប្រែលក្ខន្ដិកៈនេះបាន ចាំបាច់ត្រូវមានការពិភាក្សារវាងគណៈកម្មការ និងទទួលការយល់ព្រមចំនួន 2/3 នៃសមាជិកទាំងអស់ជាមុនសិន។
- 2/ ចំណុចនីមួយៗដែលបានរៀបរាប់ខាងលើ និងធ្វើការបំពេញតួនាទីឲ្យបានល្អក្នុងនាមជាសមាជិកគណៈកម្មការរៀងៗខ្លួន។
-
តើលោកអ្នកអាចចូលរួមជាមួយសហគមន៍អង្គរបូរីបានដោយរបៀបណា?