KOMPONGSOM-THMOR ROUNG
លោកអ្នកមមាញឹកលើការងារច្រើនពេក ប្រហែលមិនបានតាមដានពីដំណើររីកលូតលាស់ក្នុងវិស័យទេសចរណ៍ប៉ុន្មានទេ។ ពេលលោកអ្នកចង់ទៅកម្សាន្តនៅកំពង់សោម ប្រហែលលោកអ្នកដឹងត្រឹមឆ្នេរអូឈើទាល(Aur Chherteal Beach) ដ៏កកកុញដោយមនុស្ស និង ក្លិនមិនសូវល្អ មិនសូវមានដើមឈើ ឆ្នេរខ្សាច់រួញនៅតូចគ្មានកន្លែងរត់លេង ហើយជំរៅទឹកជ្រៅ ពេលខ្លះអ្នកលក់ខ្វះសីលធម៌កាប់ថ្លៃជាដើម,...។ ក្រៅពីនេះលោកអ្នកនឹងទៅកាន់ឆ្នេរជិតៗនោះ រួចក៏ត្រឡប់មកភ្នំពេញវិញ តាមផ្លូវឈៀងចូលក្បាលឆាយ ថ្មរូង ដោយភាពហត់នឿយ,...។ សូមបញ្ជាក់ថា៖ ចំពោះអ្នកឆ្អែតកំពង់សោម មានដំណើរកម្សាន្តខុសពីការរៀបរាប់ខាងលើ។ អ្នកជំនាញផ្នែកគម្រោងដំណើរកម្សាន្តរបស់ Unique Trip សហការជាមួយអ្នកជំនាញទេសចរណ៍នៅក្រុងកំពង់សោម សូមបង្ហាញជូនលោកអ្នកនូវផែនទីដំណើរកម្សាន្ត១០ចំណុច ដ៏គួរឲ្យជក់ចិត្តមួយដែលធ្វើឲ្យដំណើរកម្សាន្តរបស់លោកអ្នកមិនអាចបំភ្លេចបានដូចតទៅ៖
-
: ទៅដល់ព្រៃនប់ Charity and Society activities
-
ទៅដល់ក្រុងកំពង់សោម រួចបង្ហួសទៅកាន់ឆ្នេរហាវ៉ៃ (Hawaii Beach) តែម្តង។
-
សម្រាកញ៉ាំអាហារថ្ងៃត្រង់លើឆ្នេរ និងរត់លេងតាមឆ្នេរដ៏ធំល្វឹងល្វើយ ខ្សាច់សក្បុស ដើមឈើធំៗ ខ្យល់សមុទ្រល្វើយល្វេង ទឹករលកគ្រាំគ្រេង រហូតរយៈពេល៣ម៉ោង។ លោកអ្នកក៏អាចដើរលេងតាមឆ្នេរទៅកាន់ឆ្នេរជិតៗនោះ សម្លឹងទៅកាន់កោះពស់ដ៏ស្រស់សោភា ដែលភ្ជាប់ខ្លួនដោយស្ពានតេជោមរកត មើលទូកទេសចរណ៍ជឹះកម្សាន្តព្រោងព្រាតលើផ្ទៃសមុទ្រ មើលនាវាចូលផែ,...
-
ទៅកាន់ឆ្នេរឯករាជ និង ឆ្នេរសុខា
-
មកកាន់ Bungalows ជាប់ឆ្នេរអូឈើទាល (Aur Chher teal Beach)ដើម្បីផ្លាស់សម្លៀកបំពាក់ងូតទឹកនិងសម្រាកបន្តិច។ឆ្នេរអូឈើទាលពេលរាត្រីល្អ ត្រជាក់ជំនោរសមុទ្រ មើលព្រះច័ន្ទ អង្គុយលំហែ ពោលគឺល្អជាងពេលថ្ងៃឆ្ងាយណាស់។
-
ទៅកាន់អង្កត់ផ្ចិតនៃក្រុងកំពង់សោម គយគន់ទិដ្ឋភាពរួមនៃឆ្នេរសមុទ្រនានានៅកំពង់សោមទាំងមូល ផែពេលរាត្រី និង ស្រូបខ្យល់អាកាសបរិសុទ្ធពីកំពូលភ្នំ។
-
ត្រឡប់មក Bungalows វិញរៀបចំ Dinner and BBQ (ក្រុមការងារអាចជួបជុំពិភាក្សា រៀបចំពិធី ផ្សេងៗតាមចិត្តចង់)
-
កម្សាន្តជុំវិញភ្នំពិភពស្វាព្រៃធម្មជាតិ ឲ្យចេកទុំ និង ថតកម្សាន្តជាមួយកូនស្វាតូចៗគួរឲ្យស្រឡាញ់។
-
Breakfast
-
Kbal chhay waterfall and Lunch ជាមួយម្ហូបសាច់សត្វព្រៃស្រស់ៗ មានឱជារសពិសេសណាស់
-
Driving to Thmor Roung national Resort
-
Thmor Roung national Resort
** 03:30-06:30Pm Finish and Back to Phnom Penh.
-
ប្រសិនបើភ្ញៀវនៅសល់ពេល នោះក្រុមការងារនឹងបន្ថែមជូនការចូលទៅកាន់រម្យនីយដ្ឋានអូថ្មធំមុនការទៅដល់ថ្មរូង។