សូមស្វាគមន៍ការមកកាន់ទំព័រ " សុបិន្ត១ " ! អ្នកគ្រប់រូបសុទ្ធតែមានសុបិន្តផ្ទាល់ខ្លួន។ យើងអាចសហការណ៍គ្នា ដើម្បីធ្វើឲ្យសុបិន្តទាំងនោះក្លាយជាការពិត។
តើអ្វីទៅជា«សុបិន្ត»?ហេតុអ្វីត្រូវមានសុបិន្ត? ហេតុអ្វីចាំបាច់បង្កើតសុបិន្ត? បើនិយាយចំពោះមនុស្សគេងលក់គេថាយល់សប្តិ ហើយបាត់ទៅវិញនៅពេលភ្ញាក់ឡើង ប៉ុន្តែបើការភ្នកមម៉ៃនេះនៅតែដិតដាមក្នុងខួរក្បាលមិនព្រមបាត់ទៅវិញសោះទាំងពេលភ្នែក ស្រស់ទាំងពេលដេកលក់ហើយភ្ញាក់ឡើងនៅតែមានទៀតនោះជាសុបិន្ត។ គ្មានអ្នកណាម្នាក់រស់និងធ្វើអ្វីមួយដោយគ្មានសុបិន្តឡើយ ប៉ុន្តែអ្នកក៏មិនអាចធ្វើអ្វីបានភ្លាមៗតាមដែលអ្នកចង់បាននៅក្នុងសុបិន្តនោះដែរ។ មានសុបិន្តចម្លែកៗជាច្រើនលើលោកនេះបានក្លាយ ជាការពិតទៅហើយ។ ដូចគ្នាដែរ,សុបិន្តរបស់អ្នកក៏អាចក្លាយជាការពិតដោយការ ផ្តោតផែនការច្បាស់លាស់, ការចុះកម្មសិក្សា ការស្រាវជ្រាវ មើលអ្វីដែលជាគម្រូ ការកសាងដៃគូសហការ ហើយត្រឡប់មកវិញគូសវាសឲ្យចេញជារូបរាងពាក់កណ្តាលពិត(ប្លង់ម៉ាកែត)។ ការពិចារណាលើមធ្យោបាយអនុវត្ត និង ខ្ទង់ចំណាយ, ពិចារ ណាលើនិរន្តិ៍ភាពនៃដំណើរការ (Sustainable of Development) និងផលជះត្រឡប់ (Society Impack) ដើម្បីទ្ររទ្រង់ការ អនុវត្តបន្ត រួចធ្វើចំណាត់ថ្នាក់អាទិភាព (Top arrangement) និងជ្រើសរើសយកគម្រោងសក្តានុពល (Selection) យកទៅអនុវត្ត។ ពេលអ្នកអនុវត្តបានវានឹងក្លាយជាគ្រាប់ពូជបណ្តុះសុបិន្តសម្រាប់អ្នកជំនាន់ក្រោយៗទៀតបន្តគ្នា។
"One dream Project" នឹងអនុញ្ញតិឲ្យយុវជនខ្មែរជំនាន់ថ្មីដែលប្រកបដោយសក្តានុពលអាចចូល Post ដោយសេរីនូវបំណងប្រថ្នារបស់ខ្លួនដើម្បីបង្ហាញដល់ពិភពលោកផង និង រម្លឹកដល់ខ្លួនឯងជានិច្ចផងអំពីអ្វីដែលខ្លួនចង់ធ្វើវា ឲ្យបានចំពោះខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។
ក្រុមការងារពិសេសរបស់ One Dream Project នឹងអនុញ្ញតិឲ្យអ្នកទាំងអស់គ្នាចូលរួមកម្មសិក្សាជាមួយគម្រោងនេះទៅគ្រប់ ទីតំបន់ទាំងអស់ដែលស្ថិតក្នុងគោលដៅអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិដើម្បីឲ្យលោកអ្នកបង្កើតសុបិន្តមួយប្រកបដោយមូល ដ្ឋានច្បាស់លាស់។ បន្ទាប់មកយើងនឹងជ្រើសរើស Profile សុបិន្តមួយណាដែលមានសក្តានុពលជាងគេយកមកបង្កើតប្លង់ម៉ាកែត ផ្អែកលើមាត្រដ្ឋានទីតាំងជាក់ស្តែងរបស់ម្ចាស់គម្រោងនៅក្នុងការិយាល័យការងារ របស់ Unique Trip ហើយម្ចាស់គម្រោងត្រូវ អភិវឌ្ឍប្លង់ពិតនេះឲ្យបានល្អដើម្បីដាក់បង្ហាញដល់ម្ចាស់ជំនួយ និង អ្នកវិន្និយោគនានាទាក់ទាញចំណាប់អារម្មណ៍ពិសេសក្រុមអ្នក ចូលរួមរបស់សុបិន្តមួយជួយគ្នាក្នុងការធ្វើឲ្យបានសម្រេចគម្រោងម្តងម្នាក់។
Featured Posts
Recent Posts
Follow Us
Search By Tags