នៅកម្ពុជារថយន្តទេសចរណ៍ និងរថយន្តដឹកអ្នកដំណើរភាគច្រើនជារថយន្តចាស់ៗដែលនាំចូលពីបរទេស។ កត្តានេះបានបង្កើតបញ្ហាជាច្រើនសម្រាប់បរិស្ថាន សុវត្ថិភាព និងសោភណភាព ពិសេសបញ្ហាខូចខាតលើផ្នែកបច្ចេកទេស ម៉ាស៊ីនយានយន្ត ក៏បានជះឥទ្ធិពលដល់ការកំណត់ថ្លៃដើមដឹកជញ្ជូន។ វាជាឧបសគ្គយ៉ាង ពិតប្រាកដដល់ការជម្រុញកំណើនទេសចរណ៍សហគមន៍ ដោយសារតែតម្លៃក្នុងការដឹកជញ្ជូននៅតែស្ថិតក្នុងកម្រឹតខ្ពស់ បើធៀបទៅប្រទេសជិតខាង និងគុណភាព- ផាសុខភាពយានយន្ត។ ការភ្ជាប់បណ្តាញរថយន្តឈ្នួលទេសចរណ៍សហគមន៍ និងការបង្កើតយាន្តដ្ឋានជួសជុលថែទាំក្នុងតម្លៃពិសេស ជូនម្ចាស់យានយន្ត សហគមន៍ដែលមានលទ្ធភាពតិច គឺជាកត្តាលើកទឹកចិត្តយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយថ្លៃដើមពីកញ្ចប់សេវាកម្មទេសចរណ៍។ ក្រៅពីគោលនយោបាយ នេះ ការជួលរថយន្តទេសចរណ៍ពីសហគមន៍ក៏បន្ថែមប្រាក់ចំណូលចំពោះពួកគាត់ផង និងជាការផ្តល់ជូនតម្លៃពិសេសលើសេវាដឹកជញ្ជូនទៅកាន់អតិថិជនផង ដែលជាការលើកចិត្តយ៉ាងសំខាន់ក្នុងការរួមចំណែកជម្រុញការចូលរួមទៅដល់ការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍នៅទូទាំងប្រទេស។
Garage station map and address
Unique Trip VAN&BUS Garage តំណាងពេញសិទ្ធិ ដោយ លោក ចេន ចន្ថា ជាអ្នកជំនាញ និងជាសហស្ថាបនិក។ យានដ្ឋាននេះបង្កើតនៅ ឆ្នាំ2013 ក្នុងគោលគំនិតរួមគ្នាជាមួយ Unique Trip ដើម្បីជួយដល់ម្ចាស់យានយន្តទេសចរណ៍ សហគមន៍ក្នុងការត្រួតពិនិត្យ និងជួសជុល យានយន្តក្នុងតម្លៃ អនុគ្រោះ ចំពោះសមាជិកពេញសិទ្ធិរបស់បណ្តាញអ្នករថយន្ត ទេសចរណ៍សហគមន៍ទាំងឡាយណា ដែលយល់ព្រមអនុវត្តតាមគោលការណ៍លើកំពស់ការគាំទ្រដល់កិច្ចអភិវឌ្ឍសហគមន៍ ទេសចរណ៍នៅទូទាំងប្រទេស។
លេខទាក់ទង៖ (+855) 12 333 513
Team work and Activities
1/ លោក ចេន ចន្ថា នាយកហ្គារាសគ្រប់គ្រងទូទៅ
2/ ធឿន ស៊ីវលាង ជំនាញមេកានិច
3/ ឈន គឹមឆាយ ជំនាញជើងក្រោម-ផ្នែករឹង
4/ ហូយ វាសនា កម្មសិក្សា ជំនួយការផ្នែករឹង
5/ ឡាយ ភារម្យ កម្មសិក្សា ជំនួយការផ្នែកមេកានិច
6/ សេង សិឡា កម្មសិក្សា ជំនួយការផ្នែកអគ្គីសនី
7/ តូច ប៉ាវ កម្មសិក្សា ជំនួយការជើងក្រោម
Mission and Vision
ទស្សនៈវិស័យ៖ Unique Trip Garage គឺជាសហយានដ្ឋានសម្រាប់
បេសកកម្ម ៖ ផ្តល់ជូនសេវាគាំទ្រ ថែរក្សា ជួសជុលរថយន្តបណ្តាញសហគមន៍ដ៏ធំបំផុតនៅកម្ពុជា។
សកម្មភាព ៖ ធ្វើការដោយផ្តោតលើម្ចាស់យានយន្តមកពីស្ថាប័នខ្នាតតូចបំផុត រឺ ឯកជនមកពីរថយន្តទេសចរណ៍សហគមន៍ រឺ ក្រុមអ្នករថយន្ត ឈ្នួលទូទាំងប្រទេសក្នុងតម្លៃសេវាកម្មពិសេសនិងបន្ថែមការបញ្ចុះតម្លៃ20%ទៀតលើសេវាជួសជុលថែទាំចំពោះសមាជិកពេញសិទ្ធិរបស់ បណ្តាញអ្នកអភិវឌ្ឍសហគំន៍ទេសចរណ៍Unique Trip.
គោលបំណង ៖
1/ បង្កើតមុខរបរជូនជនកម្ពុជាមកពីតំបន់ដាច់ស្រយាល តាមរយៈការបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត ផ្តល់កន្លែងស្នាក់នៅ អាហារហូប ចុក និង ការងារដែលមានប្រាក់ឈ្នួលខ្ពស់ បន្ទាប់ពីកម្មសិក្សាការីមានជំនាញច្បាស់លាស់។
2/ ចូលរួមបង្កើតបណ្តាញអ្នកអភិវឌ្ឍសហគមន៍ទេសចរណ៍ធំជាងគេនៅកម្ពុជា តាមរយៈការផ្តល់សេវាជួសជុល ថែទាំក្នុងតម្លៃពិសេសជូនសមាជិកពេញសិទ្ធិរបស់បណ្តាញម្ចាស់រថយន្តឈ្នួលសហគមន៍នៅទូទាំងប្រទេស។
3/ លើកទឹកចិត្តឲ្យម្ចាស់យានយន្តសហគមន៍បញ្ចុះតម្លៃពិសេសលើសេវាដឹកជញ្ជូន និង មិនឡើងថ្លៃគ្រប់រដូចកាលចំពោះអតិថិជនដែលទិញសេវាទេសចរណ៍សហគមន៍ មខអ្នក
ម៉ាស៊ីនត្រជាក់
តោនបាញ់ថ្នាំ
Service and Skill
គ្រឿងក្រោម
មេកានិច
ឆែកដោយប្រព័ន្ធ
នៅកម្ពុជា រថយន្តទេសចរណ៍ និង រថយន្តដឹកអ្នកដំណើរភាគច្រើនជារថយន្តចាស់ៗដែលនាំចូលពីបរទេស។ កត្តានេះបានបង្កើតបញ្ហាជាច្រើនសម្រាប់បរិស្ថាន, សុវត្ថិភាព, និង សោភ័្ឌភាព ពិសេសបញ្ហាខូចខាតលើផ្នែកបច្ចេកទេស ម៉ាស៊ីនយានយន្ត ក៏បានជះឥទ្ធិពលដល់ការកំណត់ថ្លៃដើមដឹកជញ្ជូន។ វាជាឧបសគ្គយ៉ាងពិតប្រាកដដល់ការជម្រុញកំណើនទេសចរណ៍សហគមន៍ ដោយសារតែតម្លៃក្នុងការដឹកជញ្ជូននៅតែស្ថិតក្នុងកម្រឹតខ្ពស់ បើធៀបទៅប្រទេសជិតខាង និង
VAN&BUS Net working
ម្ចាស់រថយន្តទេសចរណ៍សហគមន៍ រឺ អ្នករត់ឈ្នួលនៅទូទាំងប្រទេស បានខិតខំយ៉ាងខ្លាំងដើម្បីបង្កើតប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារ ប៉ុន្តែការខិតខំ ប្រឹងប្រែងនេះមិនសូវទទួលបានប្រសិទ្ធិភាពប៉ុន្មនាទេ។ ម្ចាស់រថយន្តមួយភាគធំ បានខ្ចីប្រាក់ធនាគារមកទិញរថយន្ត ហើយត្រូវសងវិញប្រចាំខែ ប៉ុន្តែ កម្រឹតប្រាក់ជំណូលដែលរកបានពីការដឹកភ្ញៀវនៅមានកម្រឹតទាបពេក ដោយសារការប្រឈមដូចខាងក្រោម៖ម្យ៉ាងទៀត
Mountain LakeDescribe your image. | Beach HutsDescribe your image. | Ferris WheelDescribe your image. | Palm TreesDescribe your image. | City CycleDescribe your image. |
---|
Problem and challenge
1/ ភាពចាស់នៃរថយន្ត មិនបានផ្តល់សុវត្ថិភាព និង ផាសុខភាពជូនដល់អ្នកដំណើរ។
2/ ភាពចាស់នៃរថយន្តបានជួបការខូចខាតញឹកញាប់ ដែលធ្វើឲ្យថ្លៃចំណាយកាន់តែខ្ពស់ ដែលជាហេតុធ្វើឲ្យថ្លៃដឹកអ្នកដំណើរក៏ខ្ពស់ដែរ។
3/ បើធៀបទៅនឹងតម្លៃដឹកដូចគ្នា ជាមួយក្រុមហ៊ុនឯកជនដែលមានរថយន្តថ្មីសន្លាង មានធានារ៉ាប់រងធ្វើឲ្យអ្នកដំណើរងាកទៅប្រើសេវារបស់ក្រុមហ៊ុនឯកជនច្រើនជាង។
4/ ការខ្វះចំណេះដឹងផ្សព្វផ្សាយ បើធៀបទៅក្រុមហ៊ុនឯកជនដែលមានមធ្យោបាយគ្រប់គ្រាន់ រួមទាំងអ្នកជំនាញទីផ្សារផងដែរ ក្នុងការផ្តល់ពត៌មាន ទៅកាន់អតិថិជន ធ្វើឲ្យការប្រគួតប្រជែងទីផ្សារមានអតុល្យភាព។
5/ ការខ្វះបទពិសោធន៍ ចំណេះដឹង និង ក្រមសីលធម៌ក្នុងការរកអតិថិជន និង ការបើកបរ រឺ កម្រឹតទាបពេកនៃស្ទ៉ង់ដារបម្រើអតិថិជនរបស់ម្ចាស់ យានយន្ត សហគមន៍ ក៏ជាមូលហេតុធ្វើឲ្យការគាំទ្រមានការធ្លាក់ចុះផងដែរ។
Solution
Road and Goal
មានតែការចងជាបណ្តាញរថយន្តឈ្នួលសហគមន៍តែប៉ុណ្ណោះ ដែលអាចនាំមកនូភាពរឹងមាំជូនម្ចាស់រថយន្តទាំងនោះបាន។ ការចូលរួមជាបណ្តាញ បានធ្វើឲ្យមានការជឿទុកចិត្តមួួពីអតថិជន។ Unique Trip បានដើរតួរនាទីជំនួសក្នុងការបង្កើតមធ្យោបាយដែលមានប្រសិទ្ធិភាព និង អ្នកជំនាញផ្សព្វ ផ្សាយទីផ្សារ។
អត្ថប្រយោជននៃការចងបណ្តាញ៖
1/ ចែករម្លែកភ្ញៀវ ពីម្ចាស់រថយន្តដែលមានភ្ញៀវច្រើន ទៅកាន់ម្ចាស់រថយន្តែដែលមិនមានភ្ញៀវ(ពិសេសចំពោះបណញតាញនៅលើផ្លូវតែមួយ)
2/ ទទួលបានការបណ្តាញចុះតម្លៃពិសេស20%លើថ្លៃជួសជុលថែរក្សាយានយន្តពី Unique Trip Garage ដែលធ្វើឲ្យយានយន្តមានលទ្ធភាព បញ្ចុះតម្លៃពិសេសលើការដឹកជញ្ជូនទៅកាន់សហគមន៍ទេសចរណ៍នានាផងដែរ។ កត្តានេះបានលើកទឹកចិត្តឲ្យមានការគាំទ្រកាន់តែខ្លាំងឡើង
3/ ទទួលបានការជួលរថយន្តពីការរៀបកញ្ចប់ទេសចរណ៍ក្រុមធំៗ របស់ Unique Trip
4/ ទទួលបានបណ្តុះបណ្តាល ពីជំនាញផ្នែកទេសចរណ៍ និង ក្រមសីលធម៌បើកបរ ដែលនឹងទាក់ទាញទំនុកចិត្តកាន់តែខ្លាំងពីអតិថិជន។
5/ ទទួលបានការរៀបចំ Design លើរថយន្តដើម្បីបង្ហាញអត្តសញ្ញាណរួមក្នុងការកសាងបណ្តាញអ្នកអភិវឌ្ឍសហគមន៍ទេសចរណ៍ធំជាងគេ
6/ ភ្ជាប់ឧបករណ៍ផ្សព្វផ្សាយទំនើបលើយានយន្ត ដើម្បីបង្កើនការផ្សព្វផ្សាយឲ្យកាន់តែមានប្រសិទ្ធិភាព។.។
មានបណ្តាញផ្លូវជាតិសំខាន់៦ ដែលនឹងចងបណ្តាញរថយន្តទេសចរណ៍សហគមន៍ និង រថយន្តដឹកអ្នកដំណើរ៖
1/ ផ្លូវជាតិលេខ១៖ ទីតាំងចំណត គល់ស្ពានអាកាសក្បាលថ្នល់ គោលដៅ
ព្រៃវែង ស្វាយរៀង
2/ ផ្លូវជាតិលេខ២៖ ទីតាំងចំណត ចាក់អង្រែលើ-ក្រោម ស្ពានដែលចំការដូង
គោលដៅ តាកែវ ព្រៃសណ្តែក គីរីវង់
3/ ផ្លូវជាតិលេខ៣៖ ទីតាំងចំណត មន្ទីរពេទ្យលោកសង្ឃ ផ្សារទឹកថ្លា និង រង្វង់
មូលចោមចៅ គោលដៅ អង់តាសោម ទូកមាស កំពង់ត្រាច រឺ ត្រាំកក់/ឈូក
កំពត-កែប។
4/ ផ្លូវជាតិលេខ៤៖ ទីតាំងចំណត មន្ទីរពេទ្យលោកសង្ឃ ផ្សារទឹកថ្លា និង រង្វង់
មូលចោមចៅ គោលដៅកំពង់ស្ពឺ គីរីរម្យ កំពង់សោម។
5/ ផ្លូវជាតិលេខ៥៖ ទីតាំងចំណត ស្ពានជ្រោយចង្វ គោលដៅកំពង់ឆ្នាំង
ពោធិ៍សាត់ បាត់ដំបង។
6/ ផ្លូវជាតិលេខ៦៖ ទីតាំងចំណតរង្វង់មូលតាព្រម្ម បាក់ខែង គោលដៅ កំពង់ធំ កំពង់ចាម ស្នួល ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និង សៀមរាប។
How to joint us and List of member range by each road